ជីវិតកម្សាន្ដ
នាយ ចឺម ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ធិបឌិន្ទពីព្រះមហាក្សត្រ
តារាចម្រៀងលោក សុខ មេសា ហៅនាយ ចឺម បានបង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ:។ នាយ ចឺម ប្រាប់កម្ពុជាថ្មីតាមសង្គមតេឡេក្រាមថា “ខ្ញុំពិតជាសប្បាយនិងរំភើបខ្លាំងាណាស់បង”។

តារាចម្រៀងនាយចឺមបាននិយាយថា មិនដែលនឹកស្មានថាទទួលបានការប្រោសប្រទានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទពីព្រះមហាក្សត្រទេ តែពេលដែលទទួលបានពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានទេ។
នាយ ចឺម ថា លោកពិតជាអរគុណដល់បងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្រលោកតាំងពីដើមរហូតមក ពិសេសអ្នកដែលបានជូនពរក្នុងឱកាសនេះតែម្តង។
នាយ ចឺម បាននិយាយទៀតថា សម្រាប់ការងារសង្គមលោកនឹងបន្តធ្វើក្នុងការជួយដល់បងប្អូន ដែលជួបការខ្វះខាតទៅលទ្ធភាពដែលអាចធ្វើបាន។ ចំណែកការងារសិល្ប:វិញគឺបច្ចុប្បន្នកំពុងតែមានការមមាញឹកខ្លាំងក្នុងការចេញច្រៀងនៅតាមបណ្តាខេត្តនានាស្ទើររកពេលសម្រាកគ្មាន។

ដោយឡែកទាក់ទងការវែកញ៉ែកថា នាយ ចឺម អាចនឹងទទួលបានងារជាឧកញ៉ានាពេលឆាប់ៗខា ងមុខនេះក្រោយជោគជ័យសិល្ប:នោះត្រូវបាបសា មីខ្លួនបញ្ជាក់បន្ថែមមកកាន់កម្ពុជាថ្មីថាខ្លួនមិនទាន់ហ៊ាននិយាយទេ ហើយបើជាភ័ព្វសំណាងមែនដែ លទទួលបានងារជាឧកញ៉ាគឺលោកពិតជាសប្បាយ ចិត្តខ្លាំងថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ