Connect with us

ជីវិតកម្សាន្ដ

Selena Gomez មិនខ្វល់ពីការរិះគន់រូបរាងនាង ក្នុងកម្មវិធី Golden Globe Awards នោះទេ

បានផុស

នៅ

តារាចម្រៀងនិងសម្តែង Selena Gomez មិនខ្វល់ពីការរិះគន់និងមតិជាច្រើនចំអកឱ្យរូបរាងរបស់នាង បន្ទាប់ពីចូលរួមក្នុងកម្មវិធី Golden Globe Awards ឆ្នាំ ២០២៣ ជាមួយប្អូនរបស់នាងប្អូនស្រីរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Selena Gomez បានចូលរួមក្នុងកម្មវិធី Golden Globe Awards បន្ទាប់ពីត្រូវបានតែងតាំងជាតួសម្តែងទូរទស្សន៍ល្អបំផុតសម្រាប់ស៊េរីរឿងបែកតន្ត្រី/កំប្លែងOnly Murders In The Building ។ នាងបានស្លៀករ៉ូបដែលរចនាម៉ូដពីម៉ាកយីហា Valentino ដោយនាងត្រូវបានគេរិះគន់យ៉ាងខ្លាំងអំពីរូបរាង ជាពិសេសទស្សនាវដ្ដីជាច្រើនមិនពេញចិត្តចំពោះ Selena ក្នុងការបង្ហាញខ្លួននេះទេ។

ជាមួយគ្នានេះ Selena Gomez ឡាយផ្ទាល់នៅគណនី Instagramផ្ទាល់ខ្លួនរបស់នាងក្រោយពេលមានមតិជាច្រើនចំអកឱ្យរូបរាងរបស់នាងនៅពេលចូលរួមក្នុងកម្មវិធី Golden Globe Awards ដោយ នាងបាននិយាយថាឥឡូវនេះខ្ញុំមានអារម្មណ៍ស្រួលជាងមុខ ព្រោះខ្ញុំទើបតែរីករាយថ្ងៃឈប់សម្រាក ហើយយើងមិនខ្វល់ទេ។

យ៉ាងណាមិញ ចំពោះរឿងដែល Selena ត្រូវគេសើចចំអក នេះកាលខែមេសា ឆ្នាំ ២០២២ នាងបាននិយាយថា ខ្លួនបានអានមតិអវិជ្ជមានរាប់មិនអស់អំពីរូបរាងរបស់នាង រហូតដល់មានពេលមួយដែលនាងលុបបណ្តាញសង្គម ដោយសារតែនាងមិនអាចទ្រាំទ្រនឹងសម្ពាធនៃមតិសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរផ្នត់គំនិត និងរកវិធីដោះស្រាយបញ្ហារបស់នាងបានជួយក្នុង ជីវិតកាន់តែមានភាពវិជ្ជមាន៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖បុគ្គលល្បីលំដាប់ពិភពលោក ១០ រូប សុទ្ធតែមានកាំភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម