ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី បញ្ជាក់ថា ករណីបណ្ដឹងលោកមិនទាន់មានពន្លឺយុត្តិធម៌ និងសំណងទេ
ពិធីករសម្បូរវោហារស័ព្ទលោក សុខ រ៉ាស៊ី បានបញ្ជាក់ប្រាប់កម្ពុជាថ្មីឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ករណីបណ្ដឹងរបស់លោកទៅលើលោក អ៊ិន សុភិន នៅមិនទាន់មានច្រកចេញ ឬដំណោះស្រាយនៅឡើយទេ ខណៈពាក្យបណ្ដឹងនោះ គឺលោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរយៈពេលប្រមាណជា ១ ឆ្នាំមកហើយ។
ដោយសារតែហេតុផលស្ងប់ស្ងាត់ ជាថ្មីម្ដងទៀត លោក សុខ រ៉ាស៊ី បានចេញមុខស្នើ និងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់ឲ្យជួយរកយុត្តិធម៌ និងពន្លឿនរឿងក្ដីនេះផង ដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះដូចជារូបលោកផ្ទាល់។
លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់តាមសារអេឡិចត្រូនិកកាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ ថា “ចំពោះរឿងក្ដីរបស់ខ្ញុំ គឺពុំទាន់មានដំណោះស្រាយសមស្របណាមួយនៅឡើយទេ ដូច្នេះសូមឲ្យតុលាការជួយពន្លឿនរឿងក្ដីផង”។
លោក សុខ រ៉ាស៊ី បាននិយាយទៀតថា ចំណែកឯសំណងក៏លោកនៅមិនទាន់ទទួលបានសូម្បីតែ១០០ លុយខ្មែរដែរ ព្រោះកន្លងមកខាងតុលាការបានទុកពេលឲ្យសម្រុះសម្រួលគ្នាក្រៅផ្លូវច្បាប់សិន ហើយមេធាវីរបស់គាត់(លោក អ៊ិន សុភិន) ព្យាយាមចរចាដែរ ប៉ុន្តែក្រោយការចចារហើយគាត់នៅតែមិនព្រមផ្ដល់សំណង ឬសងលុយឲ្យលោកទេ។ លោកសង្កត់ធ្ងន់ថា មកដល់ពេលនេះខ្លួនមិនទាន់ទទួលបានពន្លឺយុត្តិធម៌ និងសំណងទេ។
ដោយឡែកកាលពីកន្លងមក លោក សុខ រ៉ាស៊ី ធ្លាប់បានបញ្ជាក់ហើយថា នៅក្នុងពាក្យបណ្ដឹងរបស់លោកដែលដាក់ទៅតុលាការនោះ គឺប្ដឹងទាមទារលោក អ៊ិន សុភិន ចំនួន ២ ចំណុច គឺ ១.ប្ដឹងទារលុយដែលជំពាក់ថ្លៃជួលឆាកចំនួន ១៥ ៧០០ ដុល្លារ និង ២.ទាមទារសំណងជំងឺចិត្តចំនួន ៤០ លានរៀល។
ជុំវិញរឿងរ៉ាវខាងលើនេះ កម្ពុជាថ្មី នៅមិនទាន់អាចស្វែងរកការបកស្រាយពីលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្សបាននៅឡើយទេ គិតរហូតមកទល់ពេលនេះ ខណៈមហាជន និងអ្នកគាំទ្រជាច្រើន កំពុងរង់ចាំមើលលទ្ធផលពីតុលាការផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍