ជីវិតកម្សាន្ដ
តារាចម្រៀង Shawn Mendes នាំស្ត្រីវ័យចំណាស់ចូលផ្ទះ សង្ស័យមិនធម្មតា
ពាក្យចចាមអារ៉ាមពីម្ចាស់បទ Treat You Better វ័យ ២៤ឆ្នាំ សង្ស័យមានទំនាក់ទំនងជាមួយដុកទ័រ Jocelyne Miranda អាយុ ៥១ឆ្នាំ ចាប់ផ្ដើមលេចឮកាលពីខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីមានគេប្រទះឃើញអ្នកទាំងពីរហូបបាយថ្ងៃត្រង់ជាមួយគ្នា ។

យោងទៅតាមគេហទំព័ររបស់ដុកទ័រ Jocelyne បានឲ្យដឹងថា គាត់មានបទពិសោធន៍ផ្នែកវេជ្ជសាស្ត្រជាង ២០ឆ្នាំហើយ ទៅលើជំនាញពត់ឆ្អឹងរាងកាយ និងធ្លាប់ធ្វើគ្រូពេទ្យផ្ទាល់ខ្លួនឲ្យលោក Shawn Mendes ជាច្រើនឆ្នាំមកហើយ ។ ក្រៅពីនេះ Jocelyne ធ្លាប់ធ្វើការជាមួយ Shawn ផងដែរក្នុងកម្មវិធីធំៗដូចជា AMAs, VMAs, និងSaturday Night Live ជាដើម ។ ងាកទៅមើលរឿងថ្មីវិញ អ្នកប្រមាញ់រូបថតបានប្រទះឃើញ Jocelyne និង Shawn ដើរចូលផ្ទះជាមួយគ្នា ហើយស្ពាយកាបូបធំទំនងជាដាក់សម្ភារៈសម្រាប់គេងផ្ទះលោក Shawn ពេញមួយយប់តែម្ដង ។

កន្លងមកអ្នកទាំងពីរបានផុសរូបក្នុង Instagram ដោយភ្ជាប់ជាមួយសារជូនពរខួបកំណើត Shawn និងបង្អួតរូបថតក្រោយឆាកមិនតិចទេ យ៉ាងណាក្ដីភាគីទាំងសងខាងមិនបានចេញមុខបញ្ជាក់ ឬបដិសេធពីទំនាក់ទំនងស្នេហាដែលគេចោទប្រកាន់សូម្បីបន្តិចសោះឡើយ ។

គួររំលឹកផងដែរ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ Shawn និងអតីតសង្សារ Camila បានប្រកាសចែកផ្លូវគ្នាក្នុង Instagram បន្ទាប់ពីទាក់ទងគ្នាជាងពីរឆ្នាំ ។ ណាមួយមុនទំនាក់ទំនងបែកធ្លាយជាផ្លូវការអ្នកទាំងពីរក៏ធ្លាប់បិទបាំងដោយកុហកថាជាមិត្តនឹងគ្នាដូចករណីខាងលើដែរ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn និង Camila

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?