Connect with us

ជីវិតកម្សាន្ដ

រឿង ៣ យ៉ាងពី IU ជាសេដ្ឋីនីលាក់មុខនៅប្រទេសកូរ៉េខាងត្បូង

បានផុស

នៅ

ក្នុងពេលដែលតារា K-pop ជាច្រើនមានដើមកំណើតពីអ្នកមានទ្រព្យស្តុកស្តម្ភ សូម្បីតែមុនពេលពួកគេល្បីល្បាញក៏ដោយ ប៉ុន្តែក្នុងនោះក៏មានអ្នកមកពីប្រវត្តិមកពីគ្រួសារក្រីក្រផងដែរ។ Lee Ji-eun ឬ IU នាងធ្លាប់ជួបប្រទះ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ មុនពេលអាជីព​ចាប់ផ្ដើម ដោយដំបូងរស់នៅជាមួយជីដូន​នៅក្នុងបន្ទប់តូចមួយ​ដែល​មាន​សត្វ​កន្លាត។ មុន​ពេល​នោះ ​ឪពុក​ម្តាយ​នាង​ជំពាក់​បំណុល​គេយ៉ាងខ្លាំង។​ ប៉ុន្តែ​នាង​ដឹង​ថា ​ខ្លួន​ចង់​ប្រឡូក​ក្នុង​អាជីវកម្ម​កម្សាន្ត​តាំង​ពី​តូច​មក​ម្ល៉េះ ទោះ​ជា​សាច់​ញាតិចំអកនៅក្តី​សុបិន​ធំ​ក៏​ដោយ។

ការប៉ុនប៉ងដើម្បីទម្លាយចូលទៅក្នុងឧស្សាហកម្មនេះ បានចាប់ផ្តើមយ៉ាងគគ្រឹកគគ្រេង នាងបានបរាជ័យក្នុងការសវនកម្មចំនួន ២០ ដងក្នុងរយៈពេល ២ ឆ្នាំ ហើយថែមទាំងត្រូវបានបោកប្រាស់​ដោយភ្នាក់ងារក្លែងក្លាយទៀតផង។ ប៉ុន្តែនៅឆ្នាំ ២០០៧ IU បានបង្ហាញខ្លួនជាលើកដំបូងនៅ​ក្រោម​ដំបូល​ផលិតកម្ម Loen Entertainment ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីនោះមក​ នាងក៏មានឱកាសចេញបទចម្រៀង សម្តែងក្នុងកម្មវិធី និងបង្ហាញពីភាពប៉ិនប្រសប់ក្នុងនាមជាតារាសម្តែងក្នុងរឿង K-dramas ដូចជា The Producers, Persona និង Hotel del Luna ដែលសុទ្ធសឹងតែជាភាពយន្តទទួលបានចំណាត់ថ្នាក់ខ្ពស់​ក្នុងប្រទេសកូរ៉េខាងត្បូង។

ទោះបីយ៉ាងណា ក្រោយប្រឡូកក្នុងជាអាជីពសិល្បៈអស់រយៈពេលជាង១៧ ឆ្នាំ​ IU បានបន្សល់នូវរឿងរ៉ាវ៣យ៉ាង ជាការចងចាំសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក៖

១ IU​ បាន​សង​បំណុល​ឪពុកម្តាយដោយខ្លួនឯង

IU បាន​បង្កើត​ខ្លួន​នាង​ជា​អ្នក​សម្ដែង​ទោល​ដ៏​ជោគជ័យ​ម្នាក់ ​តាំង​ពី​ចាប់​ផ្ដើម​អាជីព​ដំបូង​។ តាមពិតទៅ បទចម្រៀងនាំមុខគេនៃ EP ទី៣ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១០ មានចំណងជើងថា “Good Day” បានក្លាយជាបទរកចំណូលបានយ៉ាងក្រាស់ក្រែល ហើយអាច​មានប្រាកសង​បំណុលឪពុកម្តាយ​បានទាំងស្រុង។

២​ នាង​មាន​ទ្រព្យ​សម្បត្តិ​ច្រើនប្រៀបបានជាសេដ្ឋីនី

ក្នុងឆ្នាំ ២០១៨ IU បានទិញអគារចំនួន ៣៩ លានដុល្លារនៅ Gwacheon និងផ្ទះពីរជាន់ចំនួន ២.៥ លានដុល្លារនៅ Yangpyeong ។ នាង​បាន​ទិញ​ដី​បន្ថែម​នៅ​ទីតាំង​ដដែល​ក្នុង​តម្លៃ ៦៥ ម៉ឺន​ដុល្លារ​អាមេរិក។ យោង​តាម​ភ្នាក់ងារ​ នាងក៏បានទិញផ្ទះ Yangpyeong ដើម្បីលំហែកាយជាមួយ​គ្រួសារ​​នៅថ្ងៃ​ចុង​សប្ដាហ៍​ថែមទៀតផង។

៣ នាង​តែង​តែ​ផ្ដល់​សប្បុរសធម៌ជានិច្ច

កាលពីឆ្នាំ២០២០ក្នុងថ្ងៃ​ទិវាកុមារ ដែលប្រារព្ធឡើងតាមប្រពៃណី​នៅ​កូរ៉េក្នុងខែឧសភា នាង​បានបរិច្ចាគប្រាក់ចំនួន ៩ម៉ឺន​ដុល្លារ ដល់កុមារមកពីគ្រួសារដែលមានចំណូលទាប ឬដែលត្រូវបានចិញ្ចឹមដោយជីដូនជីតា តាមរយៈមូលនិធិកុមារឆ័ត្របៃតង។ នាងក៏បានបរិច្ចាគជាទៀងទាត់ទៅអង្គការមិនរកប្រាក់ចំណេញសកល ចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ ក្នុងខែដដែលនោះ នាងបានបរិច្ចាគ ៨,១៥០ ដុល្លារ ដល់កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​មេម៉ាយ​នៅ Yangpyeong ផងដែរ។

លើសពីនេះ នាងក៏បានជួយផ្នែកហិរញ្ញវត្ថុដល់សិស្សចំនួន ៥នាក់ ដែលមិនអាចមានលទ្ធភាពទិញថ្លៃសិក្សា ដោយបានជួយពួកគេពីឆ្នាំ ២០១៣ ដល់ ២០១៨។ IU បាន​ផ្តល់​មូលនិធិ​ដល់​ការ​សិក្សា​របស់​ពួក​គេ​​ ដោយ​ការ​រួម​ចំណែក​ការ​ចំណាយ​ជា​ប្រចាំ​ ​ចំនួន​ជាង ១៧ម៉ឺនដុល្លារ​អាមេរិក។

យ៉ាងណាមិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ​​GQ India និងប្រភព K-media បញ្ចាក់ថា ទ្រព្យសម្បត្តិសុទ្ធ IU គឺប្រហែល ៤០ទៅ ៤៥ លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៤​ ក្លាយជាតារា K-pop ដែលមានជាងគេបំផុតម្នាក់។ ទ្រព្យសម្បត្តិភាគច្រើនបានមកពីការផ្សាយតន្ត្រី ការលក់អាល់ប៊ុម គម្រោងសម្តែង ការប្រគំតន្ត្រីដែលបានលក់ចេញ ការផ្សាយពាណិជ្ជកម្ម ការយល់ព្រមពីម៉ាក និងប្រាក់ចំណូលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើ IU ពិតជាសេដ្ឋីលាក់មុខនៅប្រទេសកូរ៉េខាងត្បូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម