Connect with us

ជីវិតកម្សាន្ដ

មូលហេតុពីរចំណុច អ្នកវះកាត់កែសម្ផស្សច្រើនលើសលុប យកគម្រូតាមទម្រង់មុខ Jennie

បានផុស

នៅ

គ្រូពេទ្យវះកាត់កែសម្ផស្សជាច្រើនរូបបានទម្លាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Jennie សមាជិកក្រុម BLACKPINK គឺជាតារាស្រីដ៏ពេញនិយមបំផុតដែលអ្នកទទួលការវះកាត់ នាំគ្នាយកគម្រូតាមច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីគ្លីនិកកែសម្ផស្ស បញ្ជាក់ថា នៅពេលណាត់ជួបជាមួយគ្រូពេទ្យ អ្នកវះកាត់កែសម្ផស្សជាច្រើននាក់បានយករូបថតរបស់ Jennie ទៅបង្ហាញ ដោយស្នើសុំគ្រូពេទ្យកែកុនពួកគេឱ្យទទួលបានទម្រង់មុខដូច Jennie សូម្បីអ្នកចាក់ Botox ក៏សុំទម្រង់មុខរបស់ Jennie យ៉ាងច្រើនលើសលុបដែរ។

ចំពោះមូលហេតុនេះ នាយិកានៃគ្លីនិកកែសម្ផស្ស Moon Clinic ដែលជាគ្លីនិកល្បីលំដាប់កំពូលមួយនៅកូរ៉េខាងត្បូង បាន​ពន្យល់​ថា ដោយសារតែ Jennie មានចង្កាខ្លី និងថ្គាមតូច ហើយលក្ខណៈពិសេសទាំងនេះធ្វើឱ្យនាងមើលទៅក្មេងជាងអាយុពិត ទើបអ្នកទទួលការវះកាត់ពេញនិយមខ្លាំងបំផុត។

លើសពីនេះ Jennie មានភ្នែក​មុត និង​បបូរមាត់ក្រាស់​ ដែលធ្វើ​ឱ្យ​សមាជិក BLACKPINK រូបនេះមើលទៅពិតជាគួរឱ្យស្រឡាញ់ និង​សិចស៊ី ខណៈមនុស្ស​ជា​ច្រើន​ចង់ឱ្យខ្លួនឯងមានភាព​សិច​ស៊ីទ្វេដង បានជាពួកគេ​ស្នើសុំទម្រង់មុខ Jennie សឹងតែគ្រប់គ្នា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការពិតលាតត្រដាង ដែលថាទម្រង់មុខ Mai Davika ពិតជាឆ្លងកាត់មុខកាំបិត?

ចុចអាន៖ ថ្ងៃផ្ទេរមកុដ បវរកញ្ញាចក្រវាល ២០២១ រងពាក្យរិះគន់លើរូបរាង ទោះដឹងថានាងមានជំងឺធ្វើឱ្យលើសទម្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម