Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ Annie Liu ដែលមានវ័យ ៤១ ឆ្នាំរៀបការជាមួយបុរសក្មេងជាងខ្លួន

បានផុស

នៅ

បែកធ្លាយតារា​សម្ដែង​តៃវ៉ាន់នាង Annie Liu ដែលមានវ័យ ៤១ ឆ្នាំទៅហើយនោះ បានរៀបការជាមួយសង្សារក្មេងជាងខ្លួនកាលពីខែមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសនោះមិនមែនជាបុគ្គលល្បីអ្វីនោះទេ គាត់ធ្វើការជាបុគ្គលិកការិយាល័យធម្មតា និងមានអាយុប្អូន Annie ប្រហែល ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ហើយការរៀបការនេះក៏រៀបចំឡើងក្នុងលក្ខណៈតូចតាចផងដែរ ដោយមានការចូលរួមតែក្រុមគ្រួសាររបស់សាម៉ីខ្លួន មិនមានវត្តមានមិត្តភក្ដិ ឬអ្នកដទៃឡើយ ។

ជាមួយគ្នានេះដែរ Annie ​​ក៏បាន​បង្ហាញ​ពី​សុភមង្គលសម្រាប់​គូ​ជីវិតរបស់នា​ និង​អរគុណ​គ្រប់​គ្នា​ចំពោះ​ការ​ជូនពរ​ផងដែរ ។ ចំណែកក្រៅពីភាពជោគជ័យក្នុងជីវិតគូហើយ Annie ថែមទាំងទិញផ្ទះថ្មីដែលមានតម្លៃដល់ទៅ ២២.៥ លានដុល្លារហុងកុង មានទំហំ ២,១០០ ហ្វីតការ៉េ និងមានបន្ទប់ដល់ទៅ ៤ ឯណោះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាងបង្ហើបប្រាប់ថា ការទិញផ្ទះដ៏ល្អឥតខ្ចោះនេះ គឺជាការឆ្លៀតឱកាសទិញ ទាន់តម្លៃអចលទ្រព្យកំពុងធ្លាក់ចុះ ។ 

សូមរំឭកដែរថា កាលពីឆ្នាំ ២០២០ អ្នកគាំទ្រធ្លាប់មានការសង្ស័យលើ Annie ជាស្រី​ស្រឡាញ់ស្រី​ដូច​គ្នា បន្ទាប់ពីស្ត្រី​ជនជាតិ​កាណាដា​ម្នាក់បាន​បង្ហោះ​រៀបរាប់ពីទំនាក់ទំនងរបស់ពួកគេរយៈពេល ២ ឆ្នាំកន្លងមក ប៉ុន្តែរឿងនេះត្រូវ Annie ចេញមុខបដិសេធជាហូរហែផងដែរ ៕ 

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ Angelababy រងការរិះគន់ ក្រោយទៅទស្សនា ការប្រគំតន្ត្រី BLACKPINK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣២ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ១ ម៉ោង មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម