Connect with us

ជីវិតកម្សាន្ដ

ងិន ម៉ារ៉ាឌី ទម្លាយសារសុំទោសរបស់ ហង្ស ម៉ានីតា

បានផុស

នៅ

បវរកញ្ញា​ដែល​ជា​រៀមច្បង គឺ កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​បញ្ចេញ​សារ​សុំទោស​របស់​បវរកញ្ញា ហង្ស ម៉ា​នី​តា ដែល​ទើបតែ​ចូលរួម​ប្រឡង​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ដោយ​មិន​អាច​ទទួល​បាន​លទ្ធផល​ចូល​ទៅ​ក្នុង Top16។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់​មហាជន និង​អ្នកគាំទ្រ ក៏បាន​បង្ហាញ​ការ​ចូលរួម​សោកស្ដាយ​គ្រប់គ្នា ខណៈ​បវរកញ្ញា​កម្ពុជា កញ្ញា ហង្ស ម៉ា​នីតា ពុំ​អាច​ចូល​ទៅ​ក្នុង Top16 នៃ​ការ​ប្រកួត Miss Universe2022 លើក​ទី ៧១ លើ​ទឹកដី​សហរដ្ឋអាមេរិក។ ប៉ុន្តែ​នាង​នៅតែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​អ្នកគាំទ្រ​ជា​ច្រើន។ ចំណែក​កញ្ញា ងិន ម៉ា​រ៉ា​ឌី ដែល​ជា​រៀមច្បង​ក៏​បង្ហាញ​ការ​លើក​ទឹកចិត្ត និង​គាំទ្រ​នាង​ផង​ដែរ ទោះបី​មិន​បាន​លទ្ធផល​ល្អ​ក្ដី។

កញ្ញា ងិន ម៉ា​រ៉ា​ឌី ក្រៅពី​ការ​លើក​ទឹកចិត្ត ក្នុង​នោះ​នាង​ក៏បាន​ទម្លាយ​សារ​សុំទោស​ពី​សំណាក់​កញ្ញា ហង្ស ម៉ា​នី​តា ដោយ​នាង​សរសេរ​ភ្ជាប់​ខ្លឹមសារ​ថា នឹក​ឃើញ​កាល​ខ្លួនឯង​ប្រឡង​យល់​អារម្មណ៍​ហ្នឹង​ច្បាស់។

Manita ធ្វើ​បាន​ល្អ​បំផុត​ហើយ ម៉ា​នី​តា ឈ្នះ​ក្នុង​បេះដូង​ពួក​យើង​ទាំងអស់​គ្នា​,all Cambodian really proud of you . You did great my queen។

ជាមួយ​គ្នា​នេះ​ដែរ មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​លើក​ឡើង​ដោយ​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ឈ្មោះ​កញ្ញា ហង្ស ម៉ា​នី​តា ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នា​ឆ្នាំ​ក្រោយ​ទៀត​ផង​ដែរ។ មតិ​បាន​លើក​ឡើង​ថា ចង់​ឲ្យ ២០២៣ មិនបាច់​រៀបចំ​ការ​ប្រកួត miss universe ហើយ​ចង់​ឲ្យ​បញ្ជូន ម៉ា​នី​តា ទៅ​មួយ​ឆ្នាំ​ទៀត តែ​មិន​អាច។ សមត្ថភាព​ប្រហែល Manita ហើយ​មិន​បាន​ចូល Top ទៀត ប្រហែល​ត្រូវ​ឲ្យ​ទេវតា​ទៅ​ប្រកួត​ម្ដង​ទេ យ៉ាងណា​វិញ​ក៏​ស្រលាញ់ queen Manita forever។

គួរ​បញ្ជាក់​ដែរ​ថា ថ្វីត្បិត ហង្ស ម៉ា​នី​តា មិន​អាច​ចូល​ទៅ​ក្នុង Top16 នៃ​ការ​ប្រកួត Miss Universe2022 ក៏​ពិត​មែន តែ​សម្រាប់​នាង​នៅតែ​រក្សា​បាន​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ដែល​នាង​បាន​នាំ​យក​ឈុត​តំណាង​ជាតិ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​អរិយធម៌​វប្បធម៌​ពី​បុព្វកាល​របស់​ដូនតា​យើង​បាន​បន្សល់ទុក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម