Connect with us

ជីវិតកម្សាន្ដ

មកដឹងបន្ថែមពី Bianca Censori ភរិយាថ្មីរបស់ Kanye West

បានផុស

នៅ

នាង Bianca Censori ភរិយាថ្មីរបស់ Kanye West ជានារីដ៏អាថ៌កំបាំងមួយរូបមិនសូវចេញមុខក្នុងសង្គមឡើយ សូម្បីតែក្នុងបណ្ដាញសង្គមក៏ពិបាករកគណនីនាងផងដែរ ប៉ុន្តែទោះជាយ៉ាងណា អាថ៌កំបាំងនោះនៅតែមានការបែកធ្លាយ ហើយខាងក្រោមនេះជាព័ត៌មានខ្លះៗដែលគេស៊ើបដឹងពី Bianca Censori ៖

១. Bianca Censori ធ្វើការនៅក្រុមហ៊ុនម៉ាកយីហោ Yeezy

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននាងមានតំណែងជាប្រធានស្ថាបត្យកម្មនៅក្រុមហ៊ុនម៉ាកយីហោស្បែកជើង Yeezy ហើយនាងធ្វើការនៅទីនោះតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ។

២. ធ្លាប់ធ្វើជាអ្នកច្នៃម៉ូដគ្រឿងអលង្ការ

Bianca ជាម្ចាស់ប្រេនគ្រឿងអលង្ការ Nylons ពីឆ្នាំ ២០១៣ ដល់ ២០១៧ ។ ការរកស៊ីខ្នាតតូចរបស់នាងដុះលូតលាស់សន្សឹមៗតែរីកចម្រើនជារៀងរាល់ថ្ងៃ ។

៣. នាងបញ្ចប់ការសិក្សានៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី

យោងតាមវេបសាយ LinkedIn របស់ Bianca បានឲ្យដឹងថា ភរិយាថ្មីរបស់ Kanye West ទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតស្ថាបត្យកម្មពីសាកលវិទ្យាល័យ Melbourne នៅប្រទេសអូស្ត្រាលី ។

៤. Bianca ធ្លាប់ព្យួរការសិក្សាមួយឆ្នាំ

នាងព្យួរការសិក្សាមួយឆ្នាំក្នុងឆ្នាំ ២០១៤ ដើម្បីស្វែងរកអនាគតច្បាស់លាស់ ។ ពេលនោះនាងផ្ដោតសំខាន់លើការរកស៊ីពេញមួយឆ្នាំ ក្រោយមកទើបត្រឡប់ទៅសាកលវិទ្យាល័យវិញ ។

៥.  Bianca ជាមិត្តភក្ដិ Gadir Rajab

Gadir Rajab គឺជាអ្នករចនាម៉ូដ អ្នកថតរូប និងនាយកច្នៃប្រឌិត ។ យោងតាមកិច្ចសម្ភាសន៍ជាមួយ Vogues ក្នុងខែមិថុនា ឆ្នាំ ២០២២ បានឲ្យដឹងថា អ្នកទាំងពីរធំដឹងក្ដីនៅទីក្រុង Melbourne ដូចគ្នា ។

៦. នាងឆ្លាស់ការរស់នៅក្នុងទីក្រុង Los Angeles និង Melbourne

Bianca ប្រាប់ Vogue ថា នាងចំណាយពេលវេលានៅក្នុងទីក្រុងទាំងពីរ ព្រោះវាមានឥទ្ធិពល និងផ្ដល់ផលប្រយោជន៍ដល់អាជីពរបស់នាង ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ស្ងាត់ៗ Kanye West រៀបការជាមួយនារីថ្មីចោល Kim 

ចុចអាន ៖ ប្រពន្ធថ្មី Kanye សង្ស័យថាជាជនទីបី តាំងពី Kim មិនទាន់លែងលះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥៩ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម