Connect with us

ជីវិតកម្សាន្ដ

ក្រុមចម្រៀងនារីកូរ៉េ aespa នឹងសម្ដែងក្នុងប្រគំតន្ត្រី Music Festival នៅទីក្រុងញូវយ៉ក

បានផុស

នៅ

ក្រុមចម្រៀងនារីកូរ៉េ aespa នឹងសម្តែងនៅមហោស្រពតន្ត្រី The Governors Ball Music Festival 2023 ដែលជាមហោស្រពតន្ត្រីប្រចាំឆ្នាំដ៏សំខាន់របស់សហរដ្ឋអាមេរិក​​ ធ្វើឡើងនៅទីក្រុងញូវយ៉ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើយោងតាមផលិតកម្ម SM Entertainment បានប្រកាសថា វានឹងក្លាយជាសកម្មភាព K-pop ដំបូងគេដែលបានសម្តែងនៅក្នុងមហោស្រពនេះ ហើយព្រឹត្តិការណ៍ឆ្នាំនេះនឹងប្រារព្ធឡើងនៅ Flushing Meadows Corona Park ក្នុង Queens ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែមិថុនា។ ក្នុងនោះបង្ហាញបានពីសកម្មភាពតន្ត្រីជាច្រើនប្រភេទ រួមមានអេឡិចត្រូនិក អ៊ីនឌី រ៉ុក រ៉េប និងហ៊ីបហប ដោយមានតារាចម្រៀង Lizzo, ឌីជេODESZA និងតារារ៉េប Kendrick Lamar ជាពិសេសក្រុមចម្រៀង aespa ​នឹង​សម្តែង​នៅ​លើឆាកនៅថ្ងៃទីពីរនៃប្រគំតន្ត្រីនេះ។

យ៉ាងណាមិញ កាលពីខែមេសា Aespa ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅ Coachella Valley Music and Arts Festival ដែលជាមហោស្រពតន្ត្រីដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះពួកគេបានសម្តែងនៅកម្មវិធី Good Morning America Summer Concert Series 2022 ដែលជាការប្រគំតន្ត្រីរដូវក្តៅប្រចាំឆ្នាំដែលរៀបចំដោយកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញរបស់ប៉ុស្តិ៍ ABC ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តើ IU ពិតជាសេដ្ឋីលាក់មុខនៅប្រទេសកូរ៉េខាងត្បូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម