ជីវិតកម្សាន្ដ
អតីតបេក្ខជនប្រឡង American Idol រដូវកាលទី ១៣ បាត់បង់ជីវិតទាំងវ័យក្មេង
លោក C.J. Harris អាយុ ៣១ឆ្នាំ ជាបេក្ខជន “American Idol” រដូវកាលទី ១៣ ចំណាត់ថ្នាក់លេខ ៦ បានបាត់បង់ជីវិតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ ដោយសារជំងឺគាំងបេះដូង ។

គេស្គាល់លោក Harris ក្នុងកម្មវិធី American Idol ឆ្នាំ ២០១៤ ពេលគាត់លើកយកបទ “Soul Shine” របស់ The Allman Brothers មកសម្ដែងក្នុងការប្រឡង ។ កាលនោះលោកទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីគណកម្មការ Keith Urban ថា “ អ្នកច្រៀងព្រោះអ្នកត្រូវច្រៀង មិនមែនព្រោះចង់ច្រៀងទេ ។ ហើយខ្ញុំចង់មានន័យជ្រៅបំផុត នោះហើយជាមូលហេតុដែលវាគួរឱ្យជឿនិងពិតណាស់” ។Harris បញ្ចប់ការប្រឡងជាមួយចម្រៀងជាច្រើនរួមមានបទ “Waiting on the World to Change” របស់ John Mayer បទ “Free Fallin” របស់ Tom Pettyនិងបទ “Radio” របស់ Darius Rucker ។ ក្រៅពីនេះ គាត់បានចេញបទចម្រៀងដំបូងបង្អស់ក្នុងឆ្នាំ ២០១៩ ក្រោមចំណងជើងថា “ In love” ។

ការប្រឡងចម្រៀង American Idol គឺជាព្រឹត្តិការណ៍ធំ និងសំខាន់បំផុតក្នុងការចងចាំរបស់លោក Harris ព្រោះលោកធ្លាប់បង្ហើបប្រាប់ថា ការចេញមុខតាមទូរទស្សន៍ក៏មិនសប្បាយនិងរំភើបដូចបានឡើងឆាកប្រឡងដែរ វាពិតជាមិនគួរឲ្យជឿសោះថាលោកបានឈរនៅលើឆាកនោះ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ តារាចម្រៀង Lisa ទទួលមរណភាព បន្ទាប់ពីចប់កម្មវិធី Golden Globes
ចុចអាន ៖ កំពូលអ្នកច្នៃម៉ូដ Dame Vivienne Westwood ទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច