ជីវិតកម្សាន្ដ
សុវត្ថិឌី ធារិកា មិនទាន់កាត់ចិត្តពីលោកឪពុក-អ្នកម្ដាយ ក្រោយចែកឋានជិត ១ ឆ្នាំ
តារាចម្រៀងស្រីវ័យក្មេងកញ្ញា សុវត្ថិឌី ធារិកា ថ្វីត្បិតពេលនេះអ្នកម្ដាយ និងលោកឪពុកជាទីស្រលាញ់បានចែកឋានលាចាកឆ្ងាយពីគ្រួសារមានរយៈពេលជិត ១ ឆ្នាំហើយពិតមែន ប៉ុន្តែសម្រាប់ទំហំទឹកចិត្ត នៃការនឹកស្រលាញ់ ក្នុងនាមកូនៗ នៅមិនទាន់បំភ្លេចបានឡើយ។

តារាចម្រៀង សុវត្ថិឌី ធារិកា បានបង្ហាញអារម្មណ៍នឹកទៅដល់អ្នកមានគុណទាំងពីរថា នៅពេលដែលយើងដើរមកដល់ចំណុចមួយដែលឪពុកម្ដាយធ្លាប់ប្រាប់ទើបដឹងថា ជីវិតមិនទៀងទាត់ ត្រូវរៀនរស់នៅដោយខ្លួនឯង រឹងប៉ឹង ឆ្លាត ប៉ិនប្រសប់ មិនឲ្យល្អពេក ក៏មិនឲ្យអន់ពេក មិនងាយពេក ក៏មិនឲ្យលំបាកពេក ជារួមកុំលោភលន់ (I missed you so much)។

កញ្ញា សុវត្ថិឌី ធារិកា បានបញ្ជាក់ប្រាប់តាមបណ្ដាញសង្គមហ្វេសប៊ុកដោយខ្លីបន្ថែមថា បើគិតមកដល់ពេលនេះ ពោលត្រឹមថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ លោកឪពុក និងអ្នកម្ដាយជាទីស្រលាញ់នាងបានទទួលមរណភាពមានរយៈពេលប្រមាណ ៨ ខែហើយ។

នាងនិយាយថា (១៧.០៥.២០២២/១៧.០១.២ ០២៣) ពិតជាដើរលឿនណាស់ ការចងចាំមួយនេះមិនងាយនឹងរំសាយ,I will be strong mom& dad don’t worry។

គួររម្លឹកថា កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា មានទុក្ខជាទម្ងន់ ដោយសារតែលោកឪពុក និងអ្នកម្ដាយជាទីស្រលាញ់ត្រូវបាត់បង់ជីវិតព្រមគ្នាក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅស្រុកឆែប ខេត្តព្រះវិហារ។ ការចាកចេញទៅរបស់អ្នកមានគុណក្នុងពេលតែមួយដោយមួយប៉ប្រិចភ្នែកបែបនេះ គឺជារឿងពិបាកនឹងទទួលយកខ្លាំងណាស់សម្រាប់ សុវត្ថិឌី ធារិកា ព្រោះតែស្ដាយស្រណោះអាឡោះអាល័យចំពោះការបាត់បង់អ្នកមានគុណម្ដងទាំង ២៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ