Connect with us

ជីវិតកម្សាន្ដ

ម្ចាស់មកុដ Miss Grand កម្ពុជា ២ រូប ប្រកាសចូលប្រកួត Miss Supranational Cambodia

បានផុស

នៅ

ជា​ការ​ពិត​ទស្សនិកជន​ដែល​និយម​តាម​ដាន​ស្រលាញ់ និង​គាំទ្រ​លើ​វិស័យ​ដើរ​ម៉ូត​ក្នុង​ស្រុក​បាន​ដឹង​ហើយ​ថា បច្ចុប្បន្ន​ការ​ដើរ​ម៉ូដ ឬ​ប្រកួត​បវរកញ្ញា​នៅ​កម្ពុជា កំពុងតែ​ទទួល​បាន​ការ​ពេញនិយម និង​ចាប់​អារម្មណ៍​គាំទ្រ​ច្រើន​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ​ហេតុផល​នេះ​ទើប​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្មវិធី​ប្រកួត​បវរកញ្ញា​នៅ​កម្ពុជា កាន់​តែ​មាន​សន្ទុះ​គាំទ្រ និង​មាន​ការ​បង្កើត​ឡើង​ជា​បន្តបន្ទាប់។ អ្វី​ដែល​គេ​កាន់តែ​ចាប់​អារម្មណ៍​ថែមទៀត​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ ម្ចាស់​មកុដ Miss Grand កម្ពុជា ២ រូប បាន​ប្រកាស​ចូល​ប្រកួត Miss Supranational Cambodia 2023។

បវរកញ្ញា​ទាំង ២ រូបនោះ គឺ កញ្ញា ប៉ូ​គីម​ថេ​ង សុ​ត​ធីតា ដែល​ជា​ម្ចាស់​មកុដ Miss Grand Cambodia2022 និង​បវរកញ្ញា លីវ ជី​លី ដែល​ជា​ម្ចាស់​មកុដ Miss grand Cambodia2020។ ខណៈ​ពួកគេ​សុទ្ធតែ​ត្រៀមខ្លួន​បង្ហាញ​វត្តមាន​ប្រកួត​ដើម្បី​មកុដ​ដូច​គ្នា។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លើក​ឡើង​ថា អ្នក​ទាំងអស់​ជឿ​ទេ​ថា នឹង​កក្រើក​ឆាក Miss supranational Cambodia 2023?។

បើ​សិន​ជា​ពួកគាត់​មាន​វត្តមាន​នៅ​លើ​ឆាក​ប្រកួត​មែន អេដ​មីន ជឿ​ថា ប្រាកដ​ជា​កក្រើក​ស្រុក​ខ្មែរ​គណៈកម្មការ​ឈឺក្បាល​ក្នុង​ការ​ជ្រើស​យក​អ្នក​គ្រង​មកុដ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ផេក​ឈ្មោះ”ខ្សែ​ភាពយន្ត​ខ្មែរ​តារា​ខ្មែរ​”។ ចំណែក​នៅ​លើ​ផេក​ផ្លូវការ Miss Supranational Cambodia 2023 ក៏ បាន​បង្ហាញ​ឈ្មោះ​បវរកញ្ញា​ទាំង ២ រូប​ខាងលើ ក្នុង​ការ​ចូលរួម​ប្រកួត​ផង​ដែរ។

បវរកញ្ញា លីវ ជី​លី បាន​បញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​ថា ខ្ញុំ​នឹង​ចូល​ប្រកួត Miss Supranational Cambodia មិន​ថា​លទ្ធផល​បែប​ណា ឬ​តំណែង​មួយ​ណា ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព។ គ្រប់​តំណែង​ទាំងអស់​សុទ្ធតែ​សំខាន់ៗ ដើម្បី​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ខុសៗ​គ្នា ដូចនេះ​នាង​ខ្ញុំ​ត្រូវ​តែ​យក​តំណែង​មួយ​ឲ្យ​បាន​ជាដាច់ខាត អ៊ីចឹង​សូម​បងប្អូន​ជួយ​គាំទ្រ​វិស័យ​បវរកញ្ញា​ឲ្យ​រីកចម្រើន​ផង​ចុះ​។ ចំណែក កញ្ញា ប៉ូ​គីម​ថេ​ង សុ​ត​ធីតា នៅ​មិន​ទាន់​បង្ហើប​ពី​ឆន្ទៈ​នៅឡើយ​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម