ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀត ក្រោយឃើញរូបរាងថ្មីរបស់ Park Bom
បន្ទាប់ពីការឡើងទម្ងន់កាលពីឆ្នាំមុនដែលធ្វើឲ្យអ្នកគាំទ្រទូទាំងសកលលោកព្រួយបារម្ភ ពេលនេះ Park Bom អតីតសមាជិក 2NE1 បានប្រែរូបរាងថ្មីម្ដងទៀត ដោយបង្ហាញថានាងមានសុខភាពល្អជាងមុនឆ្ងាយ។

កាលពីថ្ងៃទី ១៦ ខែ មករា មានអ្នកលេងភ្លេងម្នាក់បានអាប់ដេតរូបមួយរបស់ Park Bom នៅលើ Instagram ប្រហែលមួយខែចាប់តាំងពីនាងបង្ហោះក្នុងខែធ្នូ។ ជាពិសេស រូបថតបានបង្ហោះរបស់នាង ជាមួយនឹងចំណងជើងថា “Bom at the airport” ដែលថតពេលនាងកំពុងធ្វើដំណើរទៅកូរ៉េកាលពីថ្ងៃទី ១៥។

នៅថ្ងៃដដែលនោះ នាងបានជួបអ្នកគាំទ្រម៉ាឡេស៊ី តាមរយៈការប្រគំតន្ត្រី “Grand Wave K-pop Music Festival” ដែលប្រារព្ធឡើងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានោះគេកត់សម្គាល់ឃើញថា Park Bom បានស្រកទម្ងន់ជាហេតុផលដែលអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះរូបរាងបច្ចុប្បន្នរបស់នាង។

យ៉ាងណាមិញ កាលពីខែ មករា ឆ្នាំ ២០២១ តារាចម្រៀង Park Bom ដែលមានទម្ងន់ ៧០ គីឡូក្រាម ដំបូងស្រកបាន ១១ គីឡូក្រាមដោយជោគជ័យ និងនៅមួយរយៈពេលចុងក្រោយនៅក្នុងឆ្នាំ ២០២២នាងឡើងទម្ងន់ យ៉ាងខ្លាំងដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ ដោយសារនាងមានបញ្ហាសុខភាពជាមួយនឹងជំងឺ ADD ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jin សមាជិក BTS បញ្ចប់ការហ្វឹកហ្វឺននៅមូលដ្ឋានចំនួនប្រាំសប្ដាហ៍ នៅឯជំរំជួរមុខហើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ