ជីវិតកម្សាន្ដ
ព្រះកាយច័ន្ទ បញ្ជាក់ក្រោយប្រកាសចូលប្រឡងបវរកញ្ញាឆ្នាំ ២០២៣
តារាសម្ដែង ព្រះកាយច័ន្ទ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីតារាស្រីរូបនេះ ប្រកាសត្រៀមខ្លួនចូលប្រឡងកម្មវិធីបវរកញ្ញានៅក្នុងឆ្នាំ ២០២៣ នេះ។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រសម្ដែងការអបអរគ្រប់គ្នា និងចង់ឃើញនាងបង្ហាញខ្លួនឆាប់ៗនេះ។

បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក តារាស្រីរូបស្រស់ ព្រះកាយច័ន្ទ បាននិយាយយ៉ាងភ្ញាក់ផ្អើលថា នាងខ្ញុំ ព្រះកាយច័ន្ទ សូមជម្រាបដល់បងប្អូនសាធារណជនឲ្យបានជ្រាបថា នាងខ្ញុំនឹងចូលរួមប្រឡងក្នុងកម្មវិធី Miss….Seemore។

ទាក់ទងនឹងដំណឹងនេះដែរ ក៏មានសំនួរពីអ្នកគាំទ្រជាច្រើនដែរថា តើ ព្រះកាយច័ន្ទ ប្រាកដជាចូលប្រឡងនៅក្នុងវិស័យបវរកញ្ញាក្នុងឆ្នាំនេះពិត ឬយ៉ាងណា?។ ជាការឆ្លើយតប ត្រូវបានស្រីស្អាតរូបនេះបញ្ជាក់ឲ្យដឹងមកដូច្នេះថា នាងគ្រាន់តែនិយាយលេងប៉ុណ្ណោះ។ នាងនិយាយទៀតថា ប្រសិនបើមានឱកាស ខ្លួនអាចមានវត្តមានប្រឡង។

សូមបញ្ជាក់ថា ព្រះកាយច័ន្ទ បានចូលប្រឡូកក្នុងសិល្បៈនាអំឡុងឆ្នាំ ២០១១ ខណៈទស្សនិកជនស្គាល់នាងដំបូងតាមរយៈការធ្វើជាពិធីការិនី និងសម្ដែងភាពយន្តជាច្រើនរួមមាន “ផ្ការីកក្នុងចិត្ត” របស់ CTN និងរឿង”ភ្លើងព្យាបាទ”របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៩ ជាដើម។

បច្ចុប្បន្ន ព្រះកាយច័ន្ទ ក៏កំពុងមមាញឹកការងារនៅសាលាសិល្បៈផ្ទាល់ខ្លួនដែលនាងបើកបង្រៀនក្មេងៗជំនាន់ក្រោយលើអាជីពសិល្បៈស្ទើរគ្រប់ទម្រង់៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង