ជីវិតកម្សាន្ដ
តារាសម្តែង Brad Pitt ដាក់លក់ផ្ទះវីឡាធ្លាប់រស់នៅជាមួយលោកស្រី Angelina Jolie
យោងទៅតាមគេហទំព័រ Vanity Fair បានឱ្យដឹងថាតារាសម្តែង Brad Pitt កំពុងលក់វិមានតម្លៃ ៤០ លានដុល្លាររបស់លោកនៅទីក្រុង Los Angeles នេះគឺជាទ្រព្យសម្បត្តិដែលលោកធ្លាប់រស់នៅជាមួយលោកស្រី Angelina Jolie និងកូន ៦ នាក់មុនពេលលែងលះគ្នា។

តារាសម្តែង Brad Pitt បានដាក់លក់អចលនទ្រព្យផ្ទះវីឡាដ៏ធំទូលាយដែលមានទីតាំងនៅសង្កាត់ Los Feliz នេះក្នុងតម្លៃប្រហែល ៤០ លានដុល្លារក្នុងខែនេះ ដោយតារាសម្តែងរូបនេះបានទិញ ផ្ទះនេះក្នុងឆ្នាំ ១៩៩៤ ក្នុងតម្លៃ ១.៧ លានដុល្លារពីតារាសម្តែង Cassandra Peterson ។

ជាមួយនេះផ្ទះវីឡាធ្លាប់កន្លែងដែលតារាសម្តែង Brad Pitt រស់នៅជាមួយអតីតភរិយាលោកស្រី Angelina Jolie ក្នុងឆ្នាំ ២០០៥ ដោយផ្ទះវីឡានេះស្ថិតនៅលើផ្ទៃដី ១.៩ ហិចតា និងមានផ្ទះមានទំហំ ៦,៦៩២ ហ្វីតការ៉េ ដែលសាងសង់ក្នុងឆ្នាំ ១៩១៥ ក៏ដូចជាមានអាងហែលទឹកខាងក្រៅដ៏ធំ សាលកីឡា វាយកូនបាល់ឯកជន និងសួនជិះស្គី ។

ទោះជាយ៉ាងណាក៏ដោយ ផ្ទះវីឡាមិនត្រឹមតែកន្លែងរស់នៅប៉ុណ្ណោះទេ កន្លែងនេះក៏រក្សាទុកនូវអនុស្សាវរីយ៍ជាច្រើនរបស់ Brad Pitt ជាមួយលោកស្រី Angelina Jolie ក៏ដូចជាកូនទាំង ៦ នាក់ Maddox, Pax Thien, Zahara, Shiloh និងកូនភ្លោះ Knox និង Vivienne ៕
ប្រែសម្រួល៖នាងតូច

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?