ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ នារីរ័ត្ន គន្ធា វិលពីអាមេរិកមកកម្ពុជា មានអ្វីពិសេស?
ក្រោយពីចាកឆ្ងាយពីវិស័យសិល្បៈ នៅក្នុងកំឡុងឆ្នាំ២០០១ លោកស្រី នារី រ័ត្នគន្ធា បានចេញទៅរស់នៅសហរដ្ឋអាមេរិក ដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី ជាទាហានធ្វើការលើកប៉ាល់។ លោកស្រី និងស្វាមី រួមទាំងកូនពីរនាក់ រស់នៅក្នុងរដ្ឋអាយលែន និងមានមុខរបរបើកហាងឈ្មោះ “នារី រ័ត្នគន្ធា New Collection” លក់សំលៀកបំពាក់ខ្មែរ និងវត្ថុអនុស្សាវរីយ៍បែបបុរាណខ្មែរ។
បច្ចុប្បន្ន លោកស្រី នារីរ័ត្ន គន្ធា កំពុងមានវត្តមានលើមាតុភូមិកំណើតសារជាថ្មីជាមួយកូនប្រុសពៅកំលោះ។ តើលោកស្រីអញ្ជើញមកកម្ពុជានៅពេលនេះ មានកិច្ចការអ្វីសំខាន់ខ្លះ?
ឆ្លើយប្រាប់ “កម្ពុជាថ្មី” ដោយសម្ដីទន់ភ្លន់រួសរាយរាក់ទាក់តាម សារអេឡិចត្រូនិកថា នៅរសៀលនេះថា លោកស្រី នារីរ័ត្ន គន្ធា បានឱ្យដឹងថា លោកស្រីមកកម្ពុជាពេលនេះ ព្រោះមានធុរៈផ្ទាល់ខ្លួនខ្លះ និងគ្រោងមកថតភាពយន្តរឿង អប្សរាមហាអង្គរ ផងដែរ ប៉ុន្តែលោកស្រីមិនទាន់បានដឹងថា តួអង្គលោកស្រីនឹងថតនៅថ្ងៃណាទេ ដោយត្រូវរង់ចាំការផ្ដល់ដំណឹងពីអ្នកដឹកនាំសម្ដែង លោក ហ្វៃ សំអាង សិន។
លោកស្រី នារីរ័ត្ន គន្ធា បានឱ្យដឹងបន្ថែមថា៖ “ប៉ុន្តែក្នុងរយៈពេល ២សប្ដាហ៍នេះ នាងខ្ញុំធ្វើកិច្ចផ្ទាល់ខ្លួន ម៉្យាងដោយសារកូនប្រុសរបស់ខ្ញុំមកលេងតែរយៈពេល១៨ថ្ងៃទេ គេនឹងត្រឡប់ទៅអាមេរិកមុន។ ខ្ញុំត្រូវចំណាយពេលជាមួយកូនសិន ដូចនេះខ្ញុំចង់នាំគាត់ទៅកន្លែងផ្សេងៗដែលគាត់មិនធ្លាប់ទៅ។ ខ្ញុំទៅផ្ទះនៅខេត្តសៀមរាប និងនាំកូនមកលេងកំពង់សោម ហើយនឹងទៅនឹងស្រុកវាលវែង តំបន់ទេសចរណ៍ទឹកធ្លាក់ថ្មដា ព្រោះចង់ឱ្យកូនប្រុសទៅដល់តំបន់ហ្នឹងម្ដង ព្រោះគាត់មិនដែលស្គាល់”។
តារាស្រីឯកទសវត្សឆ្នាំ៩០នេះ មានប្រសាសន៍បន្តថា លើសពីនេះ លោកស្រីគ្រោងនឹងរៀបចំធ្វើបុណ្យសង្ឃទានលក្ខណៈជួបជុំគ្រួសារដើម្បីឧទ្ទិសកុសលជូន លោកឪពុក និងបុព្វការីជនដែលបានចែកឋាន តាមទម្លាប់នៅពេលមកលេងស្រុកខ្មែរម្ដងៗ។
លោកស្រី នារីរ័ត្ន គន្ធា មានប្រសាសន៍ទៀតថា៖ “នាងខ្ញុំក៏មានគម្រោងជួបជុំមិត្តសិល្បករចាស់ៗរួមជំនាន់ ដោយការនឹករលឹក ចង់ជួបជុំគ្នាម្ដង ព្រោះខានជួបគ្នាយូរហើយ។ ដល់ពេលនេះ ពួកយើងចាស់ៗរៀងៗខ្លួន ក៏ចង់ជួបសំណេះសំណាលរំលឹកអនុស្សាវរីយ៍កាលកន្លងដែលធ្លាប់បានធ្វើការងាររួមគ្នា”។
លោក ហ្វៃ សំអាង អ្នកដឹកនាំសម្ដែង បានឱ្យដឹងថា ក្នុងភាពយន្តភាគខ្នាតធំ រឿង “អប្សរាមហាអង្គរ” លោកស្រី នារី រ័ត្នគន្ធា នឹងសម្ដែងជាតួអង្គដែលមានឈ្មោះថា “ជម្ពូ” ជាស្ត្រីដែលមានចំណេះដឹងខាងមេផ្ទះ មានរបៀបរៀបរយអប់រំមនុស្សនៅជុំវិញខ្លួន។ ជម្ពូ ជាស្ត្រីរក្សាភាពក្រមុំព្រហ្មចារិនី រហូតដល់អាយុជាងហាសិបឆ្នាំ ក៏បានខាបបេះដូងលោកសេដ្ឋី ម៉ៅស្វិតឈ្មោះ បរិបូណ៌ ដែលសម្ដែងដោយនាយក្រឹម ឱ្យលង់ស្នេហ៍យ៉ាងងប់ងល់។
គួរបញ្ជាក់ថា អ្នកនាង នារី រ័ត្នគន្ធា គឺជាអតីតតារាសម្តែងជំនាន់ឆ្នាំ ៨០-៩០ ដ៏ល្បីល្បាញមួយរូប ដែលអ្នកនាងត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាទឹកភ្នែក និយមដើរតួកម្សត់ ដែលដៃគូស័ក្តិសមរបស់អ្នកនាងនោះគឺលោក ច័ន្ទ រិទ្ធមេធានី និង តារាប្រុសល្បីៗមួយចំនួនទៀត។ អ្នកនាងធ្លាប់បានសាងស្នាដៃក្នុងរឿងជាច្រើនដូចជា “កំលោះឆ្នាំ ៩១” “បុប្ផាភ្នំពេញ” រឿង “ផ្លូវបែកជាបី” “មរណមាតា” ជាដើម។ បន្ទាប់ពីសម្ដែងជាតួនាងទាវ ក្នុងកម្រងវីដេអូចម្រៀង ខារ៉ាអូខេ រឿង ទុំទាវ កំឡុងឆ្នាំ ២០០០ មក តារាសម្ដែងតួស្លូតបូតទន់ភ្លន់ និងទឹកភ្នែក លោកស្រី នារី រ័ត្នគន្ធា បានបាត់ស្រមោលពីវិស័យសិល្បៈ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ