ជីវិតកម្សាន្ដ
បែកគ្នាជាង ២០ថ្ងៃ Aum ទើបទម្លាយការពិតពីក្រោយរឿងដាច់ចំណងស្នេហ៍ជាមួយសង្សារហាយសូរ
រយៈពេលជាង ២០ថ្ងៃ ក្រោយពេលប្រកាសបញ្ចប់ចំណងស្នេហ៍រយៈពេល ៥ឆ្នាំជាមួយសង្សារហាយសូរ កំពូលតារាស្រី Aum Patchrapa បានចេញមុខទម្លាយការពិតទាំងអស់ពីមូលហេតុដែលនាំឱ្យនាង និងអតីតគូស្នេហ៍ចែកផ្លូវគ្នា។

នៅចំពោះមុខអ្នកសារព័ត៌មានក្នុងពិធីសម្ពោធផ្សារទំនើបមួយកន្លែង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ តារាសម្ដែង Aum បានលាតត្រដាងថា នាង និងអតីតមិត្តប្រុសបែកគ្នា មិនមែនដោយសារអ្នកទី៣នោះទេ ដែលមូលហេតុពិតគឺមកពីអ្នកទាំងពីរសុទ្ធសាធ។

តារាស្រីវ័យ ៤៣ឆ្នាំរូបនេះផ្ដល់សម្ភាសន៍ថា នាងមិនមែនជាមនុស្សពូកែប្រចណ្ឌ ឬចូលចិត្តរករឿងឈ្លោះឡើយ ចំណែក Pok ឯណោះវិញក៏ជាមនុស្សបើកចិត្តទូលាយដែរ ប៉ុន្តែអ្នកទាំងពីរមិនអាចបន្តជាមួយគ្នាទៀតបាន ព្រោះតែអត្តចរិតផ្ទាល់ខ្លួន ដែលនាំអ្នកទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា។

តាមពិតរឿងរ៉ាវមិនចុះសម្រុងនេះ កើតឡើងតាំងពី ៣ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែកាលណោះពួកគេព្យាយាមសម្របតាមគ្នា តាមដែលអាចធ្វើបាន។ ប៉ុន្តែទោះជាព្យាយាមយ៉ាងណា Aum និងអតីតសង្សារមានទម្លាប់រស់នៅខុសគ្នាជាច្រើនចំណុច ទើបមកដល់ចុងឆ្នាំ២០២២កន្លងទៅថ្មីនេះៗ នាង និង Pok សម្រេចចែកផ្លូវគ្នាតែម្ដង។

យ៉ាងណាមិញ ពេលនេះ Aum និងហាយសូរ Pok ព្យាយាមរក្សាទំនាក់ទំនងល្អ ដោយធ្វើជាមិត្តនឹងគ្នា ប៉ុន្តែតើវាអាចទៅរួចកម្រិតណា នាងមិនអាចហ៊ានធានាទេ ព្រោះនាងមិនទាន់ធ្វើចិត្តបាននៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនខ្ចីបកស្រាយមូលហេតុដាច់ចំណងស្នេហ៍ ៥ឆ្នាំ Aum បង្ហោះរូបលេង ធ្វើមិនដឹង
ចុចអាន៖ ស្ថាប័ន Miss Grand ថៃ ប្រកាសមិនអនុញ្ញាតឱ្យអតីត Miss Universe ចូលរួមប្រកួតកម្មវិធីរបស់ខ្លួន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ