ជីវិតកម្សាន្ដ
មិនទាន់តែងតាំងជាទូតសុឆន្ទៈ តែ J-Hope ត្រូវគេប្រសិទ្ធនាមជាស្ដេចម៉ូដរបស់យីហោ LV
បន្ទាប់ពីត្រូវបានអញ្ជើញចូលរួមបង្ហាញម៉ូដឱ្យម៉ាកយីហោ Louis Vuitton ជាលើកដំបូងនៅក្នុងកម្មវិធី Paris Fashion Week ឆ្នាំ២០២៣ តារាចម្រៀង J-Hope សមាជិកក្រុម BTS ត្រូវគេប្រសិទ្ធមានជាស្ដេចម៉ូដរបស់ LV ។
ថ្វីត្បិតវាជាលើកដំបូងដែល J-Hope ដើរម៉ូដ ប៉ុន្តែនៅក្នុងកម្មវិធី Paris Fashion Week កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ តារាប្រុសរូបនេះបានបង្ហាញខ្លួនពោរពេញដោយទំនុកចិត្ត និងលេចធ្លោជាមួយនឹងសម្លៀកបំពាក់ដ៏ស៊ីវិល័យ ប្រៀបដូចជាតារាម៉ូដែលអាជីព។ ជាពិសេសក្រោយពេលលេចវត្តមានក្នុងកម្មវិធីអន្តរជាតិមួយនេះ J-Hope ត្រូវប្រព័ន្ធផ្សព្វផ្សាយនានា ក៏ដូចជាអតិថិជនរាប់លាននាក់របស់ម៉ាក LV ប្រសិទ្ធនាមឱ្យក្លាយជាអធិរាជម៉ូដសម្លៀកបំពាក់ទៀតផង។
ទោះបីបច្ចុប្បន្ន សមាជិក BTS រូបនេះ មិនទាន់តែងតាំងជាទូតសុឆន្ទៈរបស់ប្រេន LV ពិតមែន ប៉ុន្តែអ្នកគាំទ្រជឿជាក់ថា មិនយូរទៀតទេ J-Hope នឹងក្លាយជាអ្នកតំណាងរបស់លំដាប់ពិភពលោកមួយនេះមិនខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Dior កើនភាគហ៊ុនខ្ពស់បំផុតមិនធ្លាប់មាន ក្រោយតែងតាំង Jimin ជាទូតសុឆន្ទៈបានពីរថ្ងៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ