ជីវិតកម្សាន្ដ
តារាល្បីៗទាំងនេះនៅតែអស្ចារ្យ ទោះឈានចូលដល់វ័យ ៨០ ឆ្នាំប្លាយហើយក៏ដោយ
Kpt plus សូមចែករំលែកឲ្យស្គាល់តារាល្បីៗ ១១ រូបដែលមានទេពកោសល្យសមជាកំពូលតារា រហូតដល់វ័យជរាយ៉ាងណា ក៏នៅតែមានទីផ្សារខ្ពស់។
១. តារាសម្ដែង Ian McKellen អាយុ ៨១ ឆ្នាំ

ភាពយន្តដំបូងដែលលោកសម្តែងគឺរឿង David Copperfield (១៩៦៦) ហើយរឿងថ្មីចុងក្រោយនាឆ្នាំ ២០១៩ ចំណងជើងថា Cats ។ ទស្សនិកជនស្គាល់តារាសម្តែងជនជាតិអង់គ្លេសរូបនេះនៅក្នុងរឿងល្បីៗជាច្រើនទៀតដូចជា The Lord of the Rings and The Hobbit, រឿង X-Men, រឿង The DaVinci Code និងរឿង Beauty and the Beast ។
២. តារាសម្ដែង Derek Jacobi អាយុ ៨១ ឆ្នាំ

លោកប្រឡូកក្នុងវិស័យភាពយន្តដំបូងគឺរឿង BBC Sunday-Night Play (១៩៦១) រីឯការសម្ដែងក្រោយគេនេះនាឆ្នាំ ២០១៨ ក្នុងរឿង Tomb Raider ។ តារាសម្តែងរូបនេះ មិនត្រឹមតែដើរតួកុនប៉ុណ្ណោះទេ ថែមទាំងដើរតួក្នុងរឿងភាគជាច្រើនផងដែរ។ លោកជាតារាដែលឈ្នះពានរង្វាន់ផ្សេងៗដូចជា ពាន Laurence Olivier, ពាន BAFTA TV ពាន Tony និងពាន Emmy។
៣. តារាទូរទស្សន៍ Betty White អាយុ ៩៨ ឆ្នាំ

Betty White ចូលរួមសម្តែងរឿងដំបូងគឺ A Time to Kill (១៩៤៥) ហើយរឿងដែលលោកស្រីចូលរួមសម្តែងចុងក្រោយគេក្នុងឆ្នាំ ២០១៥ រឿង Bones (២០១៥)។ Betty White ជាតារាជើងចាស់របស់ទូរសទ្សន៍សហរដ្ឋអាមេរិក។ ៧០ ឆ្នាំនៃអាជីពការងារជាតារាសម្តែង លោកស្រីទទួលបានពានរង្វាន់ទូរទស្សន៍ល្បីៗជាច្រើន និងពានរង្វាន់កិត្តិយសជាកំពូលតារាកំប្លែងឆ្នើមទៀតផង។ កាលពីឆ្នាំ ២០១៤ លោកស្រីត្រូវបានគេតែងតាំងក្លាយជាតារាដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រ។
៤. តារាសម្ដែង Sean Connery អាយុ ៨៩ ឆ្នាំ

តារារូបនេះ សម្ដែងដំបូងនាឆ្នាំ ១៩៥៤ ក្នុងរឿង Simon។ ចំណែករឿងចុងក្រោយមានចំណងជើងថា Sir Billi ក្នុងឆ្នាំ ២០១២។ Sean Connery ជាតារាសម្តែងដ៏ល្បីម្នាក់ក្នុងចក្រភពអង់គ្លេស ដែលធ្លាប់សម្តែងភាពយន្តរហូតជាង ៧០ រឿង ហើយក៏ធ្លាប់ទទួលពានរង្វាន់ល្បីៗដូចជា ពានរង្វាន់ Oscar ពាន BAFTA និងពានរង្វាន់ពី Golden Globe ផងដែរ។ តួឯករឿង Jame Bond រូបនេះ ត្រូវបានមហាជនចាត់ទុកជាតួអង្គសម្ដែងល្អបំផុតប្រចាំសម័យកាលរបស់លោក។ គួរសោកស្ដាយ លោកបានទទួលមរណភាពកាលពីខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ។
៥. តារាសម្ដែង Maggie Smith អាយុ ៨៥ ឆ្នាំ

តារាសម្ដែងរូបនេះដើរតួដំបូងក្នុងរឿង Det sjunde inseglet (១៩៥៧) និងចុងក្រោយគេសម្ដែងក្នុងរឿង Kursk (២០១៨)។ Maggie Smith បានជាប់ឈ្មោះក្នុងបញ្ជីទទួលពានរង្វាន់តារាសម្តែងឆ្នើមផងដែរ។ លោកស្រីធ្លាប់ចូលរួមសម្តែងនៅក្នុងរឿង Harry Potter ជាតួអង្គ Minerva McGonagall។ កាលណោះ ពេលកំពុងតែថតក្នុងរឿង Harry Potter លោកស្រីបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកសុដន់ តែទោះជាយ៉ាងណាក៏លោកស្រីនៅតែបន្តថត រហូតដល់ចប់។
៦. តារាសម្ដែង Jack Nicholson អាយុ ៨៣ ឆ្នាំ

ភាពយន្តសម្តែងដំបូងគឺរឿង The Cry Baby Killer (១៩៥៨) និងរឿងចុងក្រោយ How Do You Know? (២០១០) ។ Jack Nicholson ជាកំពូលតារាសម្តែងដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក ដែលខំប្រឹងប្រែងរហូតបានក្លាយទៅជា ផលិតករ អ្នកដឹកនាំរឿង និងអ្នកសរសេរអត្ថបទភាពយន្ត ។ រូបលោកបានទទួលពានរង្វាន់ Oscar រហូតដល់ ១២ ដង។ នៅមិនទាន់អស់ទេ Jack Nicholson ជាតារាម្នាក់ក្នុងចំណោម២នាក់តែប៉ុណ្ណោះដែលទទួលបានពានរង្វាន់ Oscar ជាតារាសម្តែងឆ្នើមក្នុងរវាង ១០ ឆ្នាំម្តង។
៧. តារាសម្ដែង Joan Collins អាយុ ៨៧ ឆ្នាំ

លោកស្រីសម្ដែងដំបូងក្នុងរឿង Lady Godiva Rides Again (១៩៥១) ហើយរឿងចុងក្រោយគឺរឿង Hawaii Five-0 (២០១៩)។ Joan Collins ធ្លាប់ត្រូវបានតែងតាំងនិងទទួលបានពានរង្វាន់ក្នុងកម្មវិធី Golden Globe ផងដែរ។ ក្រៅពីនោះ លោកស្រីក៏និពន្ធសៀវភៅមួយក្បាល ហើយចេញផ្សាយជាសាធារណៈ ក្លាយសៀវភៅលក់ដាច់បំផុតថែមទៀត។
៨. តារាសម្ដែង Max von Sydow អាយុ ៩១ ឆ្នាំ

Det sjunde inseglet (១៩៥៧) ជារឿងដំបូងរបស់តារាសម្ដែងរូបនេះ និងរឿងចុងក្រោយ Kursk (២០១៨) ។ Max von Sydow ជាតារាសម្តែងពិភពលោក ត្រូវបានតែងតាំងក្នុងការប្រគល់ពានរង្វាន់ Oscar ក៏ដូចជាពាន Golden Globe និងពាន Emmyផងដែរ។ តាំងពីប្រឡូកក្នុងវិស័យភាពយន្ត លោកសម្តែងប្រមាណជា ១៤០ រឿង។ បន្ថែមលើអាជីពសម្ដែង លោកក៏ជា អ្នកដឹកនាំរឿងផងដែរ។
៩. តារាសម្ដែង Christopher Lloyd អាយុ ៨១ ឆ្នាំ

រឿងដំបូងរបស់លោកគឺ One Flew Over the Cuckoo’s Nest (១៩៧៥) និងរឿងចុងក្រោយ Muse (២០១៧)។ Christopher Lloyd ក្លាយជាតារាសម្តែងដ៏ពេញនិយមក្នុងដួងចិត្តមហាជនពេលដើរតួក្នុងរឿង Back to the Future និងរឿងជាច្រើនទៀតដូចជា One Flew Over the Cuckoo’s Nest រឿង Interstate 60 រឿង Who Framed Roger Rabbit និងរឿង The Addams Family។
១០. តារាសម្ដែង Angela Lansbury អាយុ ៩៤ ឆ្នាំ

Gaslight (១៩៤៤) ជារឿងដំបូងរបស់លោកស្រី រីឯ Mary Poppins Returns (២០១៨) ជារឿងចុងក្រោយរបស់តារារូបនេះ។ ក្នុងអាជីពជាតារាសម្តែងអស់ពេលច្រើនឆ្នាំមកនេះ Angela Lansbury បានក្លាយជាតារាដ៏មានប្រជាប្រិយភាពទទួលបានពានរង្វាន់ Oscar ចំនួន ៣ ដងផងដែរ។ កំឡុងឆ្នាំ ២០១៣ លោកស្រីក៏ទទួលពានរង្វាន់ Honorary Oscar Award ម្តងទៀត។ តារាសម្តែងរូបនេះទទួលបានពានរង្វាន់ Emmy nominee ចំនួន ១៨ ដងនិងឈ្នះពានរង្វាន់ The Golden Globe ចំនួន ៦ ដង។ មិនទាន់អស់នៅឡើយ លោកស្រីថែមទាំងឈ្នះពានរង្វាន់ The Tony ជាពានរង្វាន់កិត្តិយសដ៏អស្ចារ្យបំផុតរបស់ភាពយន្តអាមេរិកថែមទៀត។
១១. តារាសម្ដែង Dick Van Dyke អាយុ ៩៤ ឆ្នាំ

រឿងដំបូងរបស់លោកគឺ Mary Poppins (១៩៦៤) និងរឿងដែលសម្តែងចុងក្រោយ Mary Poppins Returns (២០១៨)។ តារាសម្តែងរូបនេះបានបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ ១៩៦០ ក្នុងតន្ត្រី Bye Bye Birdie ហើយកាលណោះលោកក៏ទទួលបានពានរង្វាន់ Tony។ បន្ទាប់មក Dick Van Dyke បានចូលរួមសម្តែងខ្សែភាពយន្តក្នុងរឿង Mary Poppins ទាំង ២ វគ្គ។ ទោះបីជាអាយុច្រើនក៏ពិតមែន Dick Van Dyke នៅតែបន្តសម្តែងភាពយន្តនៅឡើយ ព្រោះជាការងារដែលលោកស្រលាញ់ខ្លាំង៕
ប្រែសម្រួល៖ Blossom
ចុចអាន៖ តួឯកមេចោរ Jack Sparrow តាមពិតជាកូនកាត់៦សាសន៍ និងរៀបការបីដងមកហើយ
ចុចអាន៖ តារាជើងចាស់ Gong Li នៅតែមានការរស់នៅបែបយុវវ័យ ក្នុងវ័យ ៥៥ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?