Connect with us

ជីវិតកម្សាន្ដ

អ៉ីវ៉ា ស្តាយ​គំនិត​ដែល​រាប់អាន​និង​ទុកចិត្ត​មនុស្ស​ខុស​

បានផុស

នៅ

​តារា​ចម្រៀង​ស្រី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ស្ពឺ​ កញ្ញា អ៉ីវ៉ា សុខៗ​សម្រាប់​តែ​ទម្លាយ​ប្រាប់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន ​ខណៈដែល​រាល់​ការ​រាប់អាន​និង​ភាពស្មោះត្រង់​របស់​នាង​បែរជា​ទុកចិត្ត​លើ​មនុស្ស​ខុស​ផ្ទុយ​ពី​ការ​គិត​កន្លង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា អ៉ីវ៉ា បាន​បង្ហាញ​នូវ​អារម្មណ៍​ហួសចិត្ត​ថា​មាន​បុគ្គល​ខ្លះ​ ពេល​រាប់អាន​គ្នា​ដំបូង​ពិតជា​សម្តែង​បាន​ល្អ​ណាស់​ទាំង​ការ​និយាយ​និង​អត្ត​ចរិត​ ព្រោះ​គេ​គិតថា ​នាង​បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​គេ ប៉ុន្តែ​ពេល​សម្រេច​គោលដៅ​បែរជា​បោះបង់​ខ្លួន​ចោល​វិញ ​មិន​ខុស​ពី​ពាក្យចាស់​ពោល​ថា ​ពេល​ដល់​ត្រើយ​ហើយ​សើយ​គូទ​នោះ​ទេ​។​

​តារា​ស្រី អ៉ីវ៉ា បាន​រៀបរាប់​ថា គិត​ទៅ​មនុស្ស​អើ​យមនុស្ស​ដូច​អ្នក​សាហាវ​ណាស់​សុខៗ​unfriend​ខ្ញុំ​ចោល​បាត់ចង់​add​មក​ក៏​add ចង់​un​ក៏​un​ហ្មង​ពេល​ខ្ញុំ​ធ្វើ​ការងារ​ឲ្យ​បាន​ប្រយោជន៍​ជេៗ អូនៗ ឡើង​ផ្អែម​។ ដល់​អញ្ចឹង​ហួសចិត្ត​ណាស់​លោក​អើយ​ស្ដាយ​ទឹកចិត្ត​ ដែល​រាប់អាន​ស្រលាញ់​អ្នក​កន្លងមក​អត់​នឹកឃើញ​ពេល​ខ្ញុំ​មាន​ប្រយោជន៍​ហើយ​អ្នក​ចំណេញ​រាប់​ម៉ឺន​ដុល្លារ​ទេ ? ហេតុអ្វី​ក៏​អ្នក​ចេញ​ធាតុពិត​ឲ្យ​ខ្ញុំ​មើល​ឃើញ​បែបនេះ?​។​ អ៉ីវ៉ា បាន​បន្ត​ទៀត​ថា​ ដូច​រឿង​ខ្ញុំ​ផុស​ថ្ងៃមុន​មិន​ឲ្យ​បន្ត​ក្នុង​ការ​យក​រូបភាព​ខ្ញុំ​ផ្សព្វផ្សាយ​ផលិតផល​អ្នក​បន្ត​ ព្រោះ​យើង​បាន​ចប់​កិច្ចសន្យា​ជាមួយគ្នា​ហើយ​មួយទៀត​ខ្ញុំ​ក៏បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ថ្មី​ដែរ សំខាន់​ខ្ញុំ​ក៏បាន​ប្រាប់​អ្នក​ពី​រឿង​នេះ​រួចហើយ​ដែរ​ ហេតុ​អ្វី​អ្នក​ត្រូវ​មក​ខឹង​ខ្ញុំ​?​ នឹកឃើញ​ពី​ដំបូង​ ដែល​មក​រក​ខ្ញុំ​ផង! ហេតុអ្វី​ក៏​មិន​ទុក​មុខ​រាប់​គ្នា​ទៅ? បើ​អ្នក​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ​ដាក់​ខ្ញុំ​ហើយ ក៏​តាម​ដំណើរ​ចុះ​។​ ចាត់ទុកថា​យើង​មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​ចុះ​។​

​កញ្ញា អ៉ីវ៉ា បើទោះ​បី​ជា​មានការ​សួរនាំ​ជាច្រើន​ពី​សំណាក់​មហាជន​ជុំវិញ​រឿងរ៉ាវ​នេះ​ ក៏​ពិត​មែន​ប៉ុន្តែ​គិត​មកដល់ពេលនេះ ​នាង​នៅ​មិន​បញ្ជាក់​ច្បាស់​ចំពោះ​អត្តសញ្ញាណ​បុគ្គល​ខាងលើ​នៅឡើយ​ទេ​។​ ខណ​:កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ​២០២១ ​មិន​អាច​ទាក់ទង​សូម​ការបកស្រាយ​ពី​នាង​បានទេ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​អបអរសាទរ! ទី​បំផុត​សាយ បាន​បញ្ចប់​បេសកកម្ម​រត់​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កុមារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម