ជីវិតកម្សាន្ដ
តារាសម្ដែង អៀ ម៉េងលិ ឆ្លើយតបយ៉ាងចាស់ដៃក្រោយរងការិះគន់
កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា អៀ ម៉េងលិ ស្រាប់តែរងការរិះគន់យ៉ាងច្រើនពីអ្នកគាំទ្រ បន្ទាប់ពីស្រីស្អាតរូបនេះបានបង្ហោះរូបថតទទួលបាច់ផ្កាជាលុយសុទ្ធចំនួន ១០K (១០ ពាន់ដុល្លារ) ពីបុរសជាគូស្នេហ៍បណ្តូលចិត្ត។ ឆ្លើយតបការរិះគន់នោះ កញ្ញា អៀ ម៉េងលិ បាននិយាយធ្ងន់ៗទៅវិញថា ប្រុសៗដែលទើសហ្នឹង សុទ្ធពួកចរិតស្រី។

អៀ ម៉េងលិ និយាយបន្តថា៖ ពួកប្រុសៗមួយចំនួនដែលនិយាយឱ្យខ្ញុំ ចង់និយាយថាចរិកដូចពួកលោកឯងមាន ១០ លានបោះកណ្ដាលមុខ ក៏ខ្ញុំមិនមើលផង ចង់និយាយអ៊ីចឹង។ ខ្ញុំចង់និយាយអ្នកដែលនិយាយថា ខ្ញុំស្រឡាញ់មិនគិតមានក្រ ខ្ញុំមិនបានមានគំនិតឃើញគាត់មានហើយមកនិយាយ ថាគាត់ក្រដើម្បីចង់អួតទេ”។

អៀ ម៉េងលិ បន្ថែមថា៖ “ខ្ញុំស្គាល់ដំបូងក៏មិនដឹងគាត់ជាណាគេដែរ គ្រាន់តែចង់និយាយថា ទោះថ្ងៃក្រោយ គាត់នៅចំណុចណា គាត់ធ្លាក់ខ្លួន គ្មានអ្វីសោះ ក៏ខ្ញុំស្រឡាញ់គាត់ ព្រោះខ្ញុំស្រឡាញ់គាត់មិនមែនគិតពីលុយទេ បើសង្សាខ្ញុំជាមនុស្សមុខអាក្រក់ ហើយចាស់ ទើបពួកអ្នកគិតអ៊ីចឹងត្រូវ តែសង្សាខ្ញុំឡើងសង្ហា ទោះមិនមានលុយក៏ស្រឡាញ់ដែរ ចង់និយាយអ៊ីចឹង”។

គួរបញ្ជាក់ថា កញ្ញា អៀ ម៉េងលិ ដែលជាតារាសម្តែងវ័យក្មេង ចូលចិត្តការស្លៀកពាក់បញ្ចេញសាច់ខ្ចីគេចាំបានថា កាលពីថ្មីៗកន្លងទៅបានប្រកាសពីការបែកបាក់ស្នេហាជាមួយអតីតសង្សារដែលធ្លាប់ស្រឡាញ់គ្នាប្រមាណ៥ឆ្នាំ បង្កការភ្ញាក់ផ្អើលដល់មហាជន។ ក្រោយពេលរឿងរ៉ាវស្នេហាត្រូវបានបញ្ចប់តាមរយៈការចែកផ្លូវគ្នាដើររៀងៗខ្លួននោះ តារាស្រី អៀ ម៉េងលិ មួយរយៈក្រោយមក នាងក៏បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងគូស្នេហ៍ថ្មីដោយលើឡើងថា “ក្តីស្រឡាញ់ពិតប្រាកដមិនមែនត្រូវការមានលុយ ហ៊ឺហារអ្វីនោះទេ សុំត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកទៅ គ្រប់គ្រាន់ហើយ”។
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?