ជីវិតកម្សាន្ដ
Aum បង្អួតកាបូបសំណព្វចិត្តពណ៌បៃតង ទាញលាភសំណាងក្នុងថ្ងៃចូលឆ្នាំ ចិន
Aum Patchrapa ទើបតែបង្អួតនៅកាបូបដៃតូចមួយពណ៌បៃតងជារបស់សំណព្វចិត្តនាង ដើម្បីទាក់ទាញសំណាងនិងប្រជាប្រិយភាពកាន់តែខ្លាំងក្លា ជាពិសេសនោះគឺទទួលបានទ្រព្យសម្បត្តិក្នុងឱកាសបុណ្យចូលឆ្នាំចិន។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-1467-819x1024.png)
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិន កាលពីថ្ងៃសៅរ៍ ២១ មករា តារាសម្ដែងជួរមុខ Aum Patcharapa បានបង្ហាញរូបភាពក្នុង IG storyផ្ទាល់ខ្លួន ដោយនាងបាននាំយកកាបូបពណ៌បៃតងលឿងខ្ចីមកជាមួយ ព្រមទាំងមានលុយកាក់យ៉ាងច្រើន ដើម្បីទទួលបានលាភសំណាង ហេង លុយហូរចូល លើសពីនេះ Aum ក៏បានសរសេរខេបិសនថាថា ហេង ហេង ថែមទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-1468-1024x1024.png)
យ៉ាងណាមិញទស្សនិកជនជាច្រើនបានបញ្ចេញមតិថា ការរៀបចំរបស់ Aum គឺដើម្បីថ្វាយបង្គំព្រះនៃលាភសំណាង និងសុំពរជ័យអំពីលុយកាក់ មាសប្រាក់នារដូវបុណ្យចូលឆ្នាំចិន។ ម៉្យាងទៀត Aum ប្រហែលកាត់ចិនហើយទើបមានជំនឿលើហុងស៊ុយយ៉ាងនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/1-2-528x1024.png)
ត្បិតថាតារាស្រី Aum Patcharapha ទើបតែបែកបាក់ស្នេហាជាមួយហៃសូ Pok ក្ដី ប៉ុន្តែបើងាកមកការងារក្នុងវិស័យសិល្បៈឯណោះវិញ នាងតែងទទួលបាននៅប្រជាប្រិយភាព ទាំងរឿងល្ខោន ការងារភាពយន្ត ពិធីការនី និងថតឲ្យផលិតផលផ្សេងៗ សឹងថារកកន្លែងសម្រាប់ឯកោមិនបានឡើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-1469-819x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-1470-819x1024.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika ឆ្លើយតបយ៉ាងត្រជាក់ ទៅអ្នកមិនជឿថា នាងមិនបានកែសម្ផស្ស
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច