ជីវិតកម្សាន្ដ
តួឯកស្រីរឿង “ល្បិចស្នេហ៍បញ្ឆោតបេះដូង” ទម្លាយអារម្មណ៍ពិត ក្រោយមានចចាមអារ៉ាមថាជាជនទី ៣
បន្ទាប់ពីត្រូវបានវាយប្រហារថាខ្លួនជាជនទី៣ក្នុងរឿងស្នេហារបស់ Aum Patchrapa តាំងពីដើមឆ្នាំមក តារាសម្ដែងស្រី Matt Peeranee បានចេញមុខទម្លាយអារម្មណ៍លើកដំបូងអំពីបញ្ហាក្ដៅគគុក ក៏ដូចជាអរគុណអ្នកគាំទ្រ រួមទាំងមនុស្សជុំវិញតែងតែផ្ញើសារលើកទឹកចិត្តនាងកន្លងមក។
នៅក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីគម្រប់ខួប៥ឆ្នាំ របស់ IDENTITY Group តួឯកស្រីរឿង “ល្បិចស្នេហ៍បញ្ឆោតបេះដូង”ទើបតែមានឱកាសបានជួបអ្នកសារព័ត៌មានដោយផ្ទាល់ហើយបាននិយាយរៀបរាប់ពីសុខទុក្ខនាងក្រោយបាត់មុខមួយរយៈធំក្នុងពិភពសម្ដែង។ តារាសម្ដែងរូបនេះបាននិយាយថា “ពេលនេះអារម្មណ៍ខ្ញុំមិនអីទេ! អរគុណអ្នកទាំងអស់គ្នាដែលបារម្ភ ហើយតែងតែផ្ញើការលើកទឹកចិត្ត ខ្ញុំតែងតែទទួលបានការលើកទឹកចិត្តពីអ្នករាល់គ្នា សូមអរគុណពិតមែន”។
ក្រោយផ្ដល់បទសម្ភាសន៍រួចរាល់ មហាជនជាច្រើននៅតែងឿងឆ្ងល់រហូតធ្វើឲ្យ Matt Peeranee បានបង្ហើបថា ថ្ងៃនេះនាងមានសំឡេងស្អក ដែលប៉ះពាល់ដល់ការនិយាយ ដូច្នេះសុំការអនុញ្ញាតចេញមកសម្ភាសន៍ម្ដងទៀតនៅពេលក្រោយ មុនពេលដើរត្រឡប់ទៅចូលរួមកម្មវិធីម្ដងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum បង្អួតកាបូបសំណព្វចិត្តពណ៌បៃតង ទាញលាភសំណាងក្នុងថ្ងៃចូលឆ្នាំ ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា