Connect with us

ជីវិតកម្សាន្ដ

Beyoncé និងកូនស្រី ស៊ីថ្លៃដល់ទៅ ២៤ លានដុល្លារ ក្រោយសម្តែងនៅទីក្រុងឌូបៃ

បានផុស

នៅ

តារាចម្រៀង Beyoncé និងកូនស្រីរបស់នាង Blue Ivy ទទួលបានប្រាក់ ២៤ លានដុល្លា ក្រោយការសម្តែងនៅឯរមណីយដ្ឋានប្រណីតមួយក្នុងទីក្រុងឌូបៃ សម្រាប់ទស្សនិកជនដែលមានឥទ្ធិពល និងអ្នកសារព័ត៌មានដែលបានអញ្ជើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមគេហទំព័រតន្ត្រីអាមេរិក Pitchfork រាយការណ៍ថា Beyoncé​​ បានសម្តែងក្នុងការបើកសម្ពោធក្រៅផ្លូវការនៃសណ្ឋាគារ Atlantis the Royal ក្នុងទីក្រុងឌូបៃ កាលពីថ្ងៃទី ២១ ខែ មករា ហើយពិធីនេះអញ្ជើញតែភ្ញៀវដែលបានជ្រើសរើសឱ្យទៅចូលរួមតែប៉ុណ្ណោះ ។ ក្នុងនោះ Beyoncé បានសម្តែងបទចម្រៀងចំនួន ១៩ បទរួមទាំងការសហការជាមួយកូនស្រីច្បងរបស់នាងគឺ Blue Ivy អាយុ ១១ ឆ្នាំ ក្នុងការបង្ហាញខ្លួនដំបូង ។

ព្រឹត្តិការណ៍នៅថ្ងៃសៅរ៍គេកត់សម្គាល់ថា​ ជាការប្រគុំតន្ត្រីពេញរយៈពេលប្រវែងលើកទី ១ របស់ Beyoncé ក្នុងរយៈពេល ៥ ឆ្នាំ ជាមួយគ្នានេះ តារាចម្រៀងវ័យ ៤១ ឆ្នាំនេះនិងនិងកូនស្រីទទួលបានប្រាក់ ២៤ លានដុល្លារដើម្បីសម្តែងផងដែរ។

យ៉ាងណាមិញ នេះជាលើកទីមួយដែលតារាចម្រៀង Beyoncé សម្តែងបែកឯកជននៅទីក្រុងឌូបៃ ជាពិសេសមានភ្ញៀវដែលអញ្ជើញចូលរួមព្រឹត្តិការណ៍មួយនេះ ត្រូវគេដឹងថាជា អ្នកធ្វើអាជីវកម្ម នឹងថ្នាក់ដឹកនាំកំពូល ក៏ដូចជាមហាសេដ្ឋី ដែលមានការស្នាក់នៅលំដាប់ទីមួយនៅសណ្ឋាគារ Atlantis the Royal ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាសម្តែង Brad Pitt ដាក់លក់ផ្ទះវីឡាធ្លាប់រស់នៅជាមួយលោកស្រី Angelina Jolie

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម