Connect with us

ជីវិតកម្សាន្ដ

Brooke Shields ទម្លាយរឿងត្រូវគេរំលោភ បន្ទាប់ពីលាក់អស់រយៈពេលជាង ៣ ទសវត្សរ៍

បានផុស

នៅ

Brooke Shields តារាសម្ដែងវ័យ ៥៧ឆ្នាំរូបនេះ ធ្លាប់ត្រូវបុរសម្នាក់រំលោពបំពានបន្ទាប់ពីការញ៉ាំបាយជាមួយគ្នាដើម្បីពិភាក្សារឿងការងារ ។ អ្នកស្រីបន្ថែមថា គាត់មានការតក់ស្លុតជាខ្លាំង មិនចង់ជឿថាវាបានកើតឡើង និងមិនដែរលើកយកមកនិយាយរហូតមកដល់ឥលូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆ្នាំ ១៩៨៧ អ្នកស្រីបានទៅញ៉ាំអាហារពេលល្ងាចជាមួយបុរសម្នាក់ដោយមិនបញ្ចេញឈ្មោះដើម្បីចូលធ្វើការសិល្បៈវិញបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Princeton ។ អ្នកស្រីចាំបានថា គាត់ចូល​ទៅ​បន្ទប់​របស់​បុរសនោះ​ក្រោយ​ពេល​បាយ​រួច ហើយ​​បាត់​បុរសនោះមួយសន្ទុះទើបគាត់ស្ទុះទៅយកកែវយឹតមកឆ្លុះមើលគេលេងបាល់តាមបង្អួច ។

បន្តិចក្រោយមកស្រាប់តែបុរសនោះលេចចេញពីណាមិនដឹងទាំងស្រាតននោលគោក និងធ្វើសកម្មភាពចាប់បង្ខំអ្នកស្រីភ្លាមៗតែម្ដង ។ ក្នុងហេតុការណ៍នេះផងដែរ Brooke មិនសូវបានតដៃប៉ុន្មានទេ ដោយសារការភិតភ័យ និងខ្លាចប៉ះពាល់អាយុជីវិតរបស់ខ្លួន ។ ទីបំផុត អ្នកស្រីរួចជីវិត ហើយជិះតាក់ស៊ីទៅផ្ទះមិត្តភក្ដិទាំងយំខ្សឹបខ្សួរនៅតាមផ្លូវមិនឈប់ ។

ទោះបីជា Brooke ព្យាយាមស្វែងរកជំនួយយ៉ាងណាក៏ដោយ ក៏មិនមាននរណាម្នាក់ចេញមុខជួយគាត់ដែរ ដូច្នេះអ្នកស្រីសម្រេចចិត្តលុបរឿងទាំងស្រុងចេញពីចិត្ត និងរាងកាយដោយខ្លួនឯងយ៉ាងរឹងមាំ ។

ការពិតទៅ Brooke Shield ជាតារាសម្ដែងរឿងអាសអាភាសតាំងពីនៅក្មេងមកម្ល៉េះ ប៉ុន្តែអ្នកស្រីពូកែថែរក្សាខ្លួនប្រាណឲ្យនៅបរិសុទ្ធរហូតដល់មានអាយុ ២២ឆ្នាំឯណោះ នេះបើយោងតាមស្វាមីរបស់អ្នកស្រីប្រាប់ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ Brooke Shields  ធ្លាប់ថតឲ្យទស្សនាវដ្ដី Playboy រហូតក្លាយជាតារាល្បីល្បាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម