Connect with us

ជីវិតកម្សាន្ដ

លាតត្រដាងជីវិតកូនប្រុសជនជាតិវៀតណាមរបស់ Angelina Jolie មិនចូលចិត្តប្រព័ន្ធផ្សព្វផ្សាយ

បានផុស

នៅ

ចាប់តាំងពីតារាហូលីហូដ Angelina Jolie និង Brad Pitt ចែកផ្លូវគ្នា កូនប្រុសច្បង Maddox បានផ្លាស់ទៅរៀននៅកូរ៉េខាងត្បូង ដោយទុក Pax Thien Jolie-Pitt ឲ្យ​ក្លាយ​ជា​បងប្រុស​ច្បង​មើល​ថែ​បងប្អូនក្នុងផ្ទះ ហើយក៏ជាកូនប្រុសដែលមិនចូលចិត្តបង្ហាញខ្លួនជាមួយនឹងអ្នកសារព័ត៌មានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែង Angelina Jolie ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​ទស្សនាវដ្ដី​ដ៏​ល្បី​មួយ​នោះថា តាមពិតទៅនាង​គ្មាន​ចេតនា​យក​កូន​ពី​វៀតណាម​ទេ ព្រោះ​កូនប្រុស​ច្បង Maddox ត្រូវ​បាន​គេ​យក​ពី​ប្រទេស​កម្ពុជា​ហើយ ខណៈ​ប្រទេស​ទាំងពីរ​មាន​វប្បធម៌​ស្មុគស្មាញ​ណាស់។ ប៉ុន្តែនៅពេលដែល​នាងព្យាយាម​អាន​សៀវភៅ​សិទ្ធិ​មនុស្ស នាង​បាន​ឃើញ​ខ្លួនឯង​សម្លឹង​មើល​រូបភាព​របស់​អ្នក​ប្រយុទ្ធ​វៀតណាម។

អ្វី​ដែល Jolie បាន​គិត មនុស្សគ្រប់រូបគឺជាគ្រួសារតែមួយ។ Pax គឺជា​ថាមពល និងជា​មជ្ឈមណ្ឌល​នៃ​ជីវិត​របស់​យើងទាំងអស់គ្នា។ នាងក៏មានអារម្មណ៍ថាមានសំណាងខ្លាំងណាស់ ហើយ​សប្បាយចិត្ត​ដែលត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ម្ដាយ​របស់​គាត់។

Pax ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​នៅ​អាយុ ៣ ឆ្នាំ។ គាត់​ត្រូវ​បាន​គេ​យក​ជា​កូន​ប្រុស Jolie និង Brad Pitt នៅ​ឆ្នាំ ២០០៧ ហើយ​ឈ្មោះ​កំណើត​របស់​គាត់​មិនមែន Pax Tian​នោះទេ ប៉ុន្តែជាឈ្មោះ Pham Quang Sang។​ នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ ២០០៣ ម្ដាយ​ពិត​គឺ Pham Thu Dung បាន​ប្ដូរ​ទៅ​ជា Pax Thien ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ឡាតាំង និង​វៀតណាម ហើយ​ពេល​យក​មក​ជា​មួយ​គ្នា​វា​មាន​ន័យ​ថា​ “មេឃ​ដ៏ស្ងប់ស្ងាត់”។ ទោះបីជា Jolie បាន​ផ្ដល់​សញ្ជាតិ​អាមេរិក​ដល់​កុមារទាំងអស់ក៏ដោយ។ ប៉ុន្តែនាងបាន​បណ្តុះ​កូនៗ កុំ​ភ្លេច​ស្រុកកំណើត នាង​ក៏​នាំ​កូន​ទៅប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីស្វែងយល់​អំពី​វប្បធម៌​របស់​ពួកគេ។ នាងបាននិយាយដោយ​មោទនភាព​ថា ពួកគេ​បាន​ព្យួរ​ទង់ជាតិ​នៅ​លើ​ក្បាល​គ្រែ ដើម្បី​ទទួល​អារម្មណ៍​ពី​ភាព​ខុស​គ្នា​នៃ​មោទនភាព Pax Tian ជា​មនុស្ស​ស្ងប់ស្ងាត់។ ប៉ុន្តែគាត់ក៏ចូលចិត្តលេងភ្លេង និងធ្វើម្ហូបផងដែរ។ Jolie លើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង អនុញ្ញាត​ឲ្យ​ពួកគេលូតលាស់តាមធម្មជាតិ ធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយ Pax សុបិន​ចង់​ក្លាយ​ជា​ឌីជេ។

ក្រៅ​ពី​ការ​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសា​ចម្បង​របស់​គាត់ Pax Tian ក៏​ចាប់​អារម្មណ៍​នឹង​ភាសា​វៀតណាម​ដែរ។ បុរសវ័យក្មេងរូបនេះ​ចង់បានស្មារតីអ្នក​ចម្បាំងក្រហម (ឈ្មោះហៅក្រៅ​វៀតណាម) តែងតែនៅក្នុង​ជីវិត​គាត់ ហើយ Jolie មិនដែលបញ្ឈប់កូនប្រុសនេះទេ។​ ទោះបីជា Pax មិនចូលចិត្ត​ប្រព័ន្ធផ្សព្វផ្សាយ​ក៏ដោយ។ ដោយសារតែគាត់​ខ្មាសអៀន ប៉ុន្តែ​ជាមួយ​ឪពុកម្ដាយ​ដែល​ជា​តារាហូលីវូដ​ដ៏ល្បីល្បាញ តែងតែ​មាន​ឱកាស​សម្ដែង Pax បាន​ដើរ​តួ​ជា​តួឯក​ក្នុង​រឿង “Maleficent” របស់ Jolie ក្នុងឆ្នាំ ២០១៤ ហើយ​គាត់​ក៏​ធ្លាប់​ជា​តួ​សម្ដែង​ក្នុង​រឿង “Kung Fu Panda 3” រួម​ជាមួយ​បងប្អូន​ប្រុស​ស្រី​របស់​គាត់​ចំនួន ៥ នាក់​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង ៣ យ៉ាងពី IU ជាសេដ្ឋីលាក់មុខនៅ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម