Connect with us

ជីវិតកម្សាន្ដ

Jennie ត្រូវមហាជនចិនស្ដីបន្ទោសថា រវល់ស្នេហាពេក រហូតធ្វេសប្រហែសហ្វឹកហាត់ក្នុងក្រុម

បានផុស

នៅ

កាលពីពេលថ្មីនេះៗមានពាក្យចចាមអារ៉ាមមួយបានលេចឡើងថា Jennie កំពុងមានទំនាក់ទំនងស្នេហាជាមួយ Simon Porte Jacquemus ស្ថាបនិកម៉ាក Jacquemus – Simon Porte Jacquemus ដំណឹងនេះត្រូវបានចែករំលែកនៅលើ Weibo របស់ចិន ខណៈសមាជិកក្រុម BLACKPINK រូបនេះ ថើបបុរសម្នាក់​នោះ​ដោយ​ងប់ងុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​និន្នាការ​នេះ​បានកើនឡើងយ៉ាងរហ័ស និងបន្តការចែករំលែកតៗគ្នា រហូតស្ថិត​នៅ​កំពូល​នៃ​ការស្វែងរក លើបណ្ដាញសង្គម Weibo។ ទោះយ៉ាងណា​ពាក្យចចាមអារ៉ាម​អំពី​ការ​ណាត់​ជួប​នេះ បានកើតឡើងភ្លាមៗ​បន្ទាប់ពីព្រឹត្តិការថ្មីរបស់ Jennie បានផ្ទុះឡើងនៅឯការ​ប្រគំតន្ត្រី Born Pink ក្នុង​ទីក្រុងហុងកុង ដោយអ្នកប្រើប្រាស់អ៊ីនធឺណេត​ចិន​ជាច្រើនបាននិយាយថា ការ​សម្ដែង​របស់ Jennie មិន​មាន​ភាពរីករាយនោះទេ។ ក្នុងនោះក៏មាន​ការ​សន្និដ្ឋាន​ថា តារា​ស្រី​រូបនេះ​ហត់នឿយ​ដោយសារ​កាលវិភាគ​ដ៏​មមាញឹក​របស់​នាង​។

ជាពិសេសរូបថតជាច្រើនសន្លឹករបស់ Jennie ជាមួយ Simon Porte Jacquemus ធ្វើឲ្យ​តារាចម្រៀងកូរ៉េ​ទទួលបានការរិះគន់​យ៉ាងខ្លាំង។ អ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនបាននិយាយថា ដោយសារតែ Jennie រវល់នឹងរឿងស្នេហាពេក ទើបនាងធ្វេសប្រហែស​ក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុម នាំឲ្យមានការសម្ដែង​មិនសមប្រកប​នៅលើឆាកបែបនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖YG បង្ហាញសមាជិក BABYMONSTER មានសញ្ជាតិ ថៃ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង

ចុចអាន៖រឿង ៣ យ៉ាងពី IU ជាសេដ្ឋីលាក់មុខនៅ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម