Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ាបីរូប និយាយពីចំណុចពិសេសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្រាំទទួលជោគជ័យ

បានផុស

នៅ

កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​កម្ពុជា​ចំនួន ២រូប និង​អ្នក​និពន្ធ​ល្បី​ឈ្មោះ​មួយរូប ដែលមានងារជាឧកញ៉ា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទម្រាំមានថ្ងៃនេះ ក្រោយពីមានសារព័ត៌មានបរទេសផ្សាយជាភាសា​ខ្មែរមួយ ផ្សព្វផ្សាយព័ត៌មានមិនពិតពីអ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ម្សិលមិញ កំពូល​តារា​ចម្រៀង​ឧកញ៉ា ព្រាប សុវត្ថិ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសាររបស់លោក មានការខិតខំប្រឹងប្រែងណាស់ ទម្រាំទទួលបានជោគជ័យមកដល់ពេលនេះ។ ឧកញ៉ា ព្រាប សុវត្ថិ បានសរសេរបែបនេះថា «តាម​អ្វី​ដែល​ខ្ញុំ​នៅ​ក្បែរ​មើល​ឃើញ​គាត់​ជាក់ស្ដែង គឺ​ប្អូន​ប្រុសអ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ទាំង​ក្រុម​គ្រួសារ មាន​ការ​ខិតខំ​ប្រឹងប្រែង​ណាស់ ទម្រាំ​មាន​ថ្ងៃនេះ»។

ស្រប​គ្នា​នោះ​ដែរ នៅ​ថ្ងៃ​ដដែល​ដូច​នឹង​ឧកញ៉ា ព្រាប សុវត្ថិ ដែរ គឺ កំពូល​តារា​ចម្រៀង​ប្រុស​ឧកញ៉ា ខេមរៈ សិរីមន្ត ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ទៅ​កាន់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែរ​ថា ​អ្នក​ឧកញ៉ា គឺជាមនុស្សមាន​សន្ដាន​ចិត្ត​ល្អ​ ហើយអ្នកដែលបានធ្វើការជាមួយ តែងតែគោរពស្រលាញ់អ្នកឧកញ៉ា ជាខ្លាំង។ ឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេរថា «ខ្ញុំ​បាទ​ពិត​ជា​ចង់​ឃើញ​ខ្មែរ​យើង ​ចេះ​ស្រលាញ់​គ្នា​ឲ្យ​បាន​ច្រើន កុំBullyគ្នា​ឯង​អី ឃើញ​គេ​ធ្វើ​បាន​ល្អ ក៏​លើក​ទឹកចិត្ត ហើយ​ខំUpdate ខ្លួនឯង​ឲ្យ​ល្អ កុំ​យក​ការ​ស្មាន​របស់​យើង​ទៅ​បំផ្លាញ​អ្នកដទៃ​ណា​ម្នាក់​អី»។

កំពូល​តារា​ចម្រៀង​ប្រុស ឧកញ៉ា ខេមរៈ សិរីមន្ត បាន​ឲ្យ​ដឹង​បន្ថែម​ថា «ជាក់ស្ដែង​ខ្ញុំ​ស្គាល់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ច្បាស់ គាត់​ជា​មនុស្ស​មាន​សន្ដាន​ចិត្ត​ល្អ​ណាស់ អ្នក​ដែល​បាន​រួម​ការងារ​ជាមួយ​គាត់​តែងតែ​ស្រលាញ់​គាត់ មួយ​រយៈ​នេះ ឃើញ​មាន​អ្នក bullyគាត់ ខ្ញុំ​ពិត​អាណិត​គាត់​ណាស់ សូម​ជូនពរ​មនុស្ស​ល្អ​ដូច​អ្នក​ឧកញ៉ា មាន​សុខភាព​ល្អ និង​ជោគ​ជ័យ​គ្រប់​ភារកិច្ច នឹង​បន្ត​រួម​ចំណែក​កិច្ចការ​មនុស្សធម៌ ​ជួយ​ដល់​ប្រជាជន​យើង​ត​រៀង​ទៅ សូម​ជូនពរ​បង​ប្អូន​ប្រជាជន​ខ្មែរ​យើង​មាន​សុខភាព​បរិបូណ៌ និង​សម្រេច​កិច្ច​ការងារ​ជោគជ័យ​ទាំងអស់​គ្នា»។

មិន​បង្អង់​យូរ អ្នក​និពន្ធ​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម Galaxy Navatra ឧកញ៉ា យឹម តាស្រង់ នៅថ្ងៃទី ២៣ ខែមករានេះ ក៏បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ចំពោះ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា និងឆ្លើយតបទៅបុគ្គលដែលសរសេរព័ត៌មានមិនត្រឹមត្រូវពីអ្នកឧកញ៉ាដែរនោះថា មិនគួរណាអ្នកសារព័ត៌មានមួយរូប នៃសារព័ត៌មានបរទេសផ្សាយជាភាសាខ្មែរមួយ ផ្សាយដោយគ្មានការពិតពីអ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បែបនេះសោះ។

ឧកញ៉ា យឹម តាស្រង់ បានសរសេរបែបនេះថា «ខ្ញុំ​មើល​ទៅ​លោក​ពូ​ចេះ​ស្រឡាញ់​គ្រួសារ ស្រឡាញ់​កូន​ប្រពន្ធ​ដែរ តែ​មិន​គួរ​ណា​ពូ​ដាច់​ចិត្ត ផ្សាយ​ព័ត៌មាន​ចោទ​ប្រកាន់​ខុស​ការពិត​ទាំងស្រុង បំផ្លាញ​អង្គភាព​គេ​ដែល​ចញ្ចឹម​ជីវភាព​គ្រួសារ​រាប់​ម៉ឺន​នាក់ ដែល​រស់​ជ្រក​ក្រោម ការ​គិតគូរ​ចំណូល​ប្រចាំ​ខែ គ្នា​មាន​ម្ដាយ មាន​ឪពុក ចាស់ជរា អ្នក​ខ្លះ​មាន​ប្រពន្ធ​ពោះ​ធំ អ្នក​ខ្លះ​មាន​គ្រួសារ​ពិការភាព អ្នក​ខ្លះ​ម្ដាយ​ឈឺ ដែល​អង្គភាព​ក្រុមហ៊ុន បាន​បី​បាច់​ថែរក្សា​គាត់»។

អ្នក​និពន្ធ​រូប​នេះ​បន្ថែម​ថា «តែ​លោក​ពូ បែរជា​យក​ចុង​ប៊ិច​ដែល​មាន​ចំណេះដឹង​រហូត​ដល់​បណ្ឌិត​មក​បំផ្លាញ​បងប្អូន​បុគ្គលិក​កម្មករ​ដ៏​កម្សត់ ដែល​គ្រួសារ​រាប់​ម៉ឺន​នាក់​ជ្រក​កោន ការ​សរសេរ​បែប​បំភ្លៃ​ការពិត​ទាំងស្រុង ដោយ​គ្រាន់តែ​ចង់​ចំណេញ​នយោបាយ​របស់​មេ​បក្ស​លោកពូ ពូ​ឈាម​ជា​ខ្មែរ រៀន​ចេះ​ដឹង​រហូត​ដល់​បណ្ឌិត លោក​ពូ​ព្រៃផ្សៃ​ណាស់ លោក​ពូ​ប្រើ​អំណាច​សារព័ត៌មាន​បរទេស មក​បំផ្លាញ សម្លាប់​ជីវភាព របស់​បងប្អូន​បុគ្គលិក​កម្មករ យើង​ទាំងអស់​គ្នា នឹង​ចងចាំ​នូវ​អំពើ​របស់​លោកពូ»។

ឧកញ៉ា យឹម តាស្រង់ បាន​បន្ថែម​ទៀត​ថា «ពួក​ខ្ញុំ ទោះ​មិន​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ ប្រឹង​ធ្វើ​តែ​អំពើ​ល្អ ប្រឹង​ជួយ​គ្នា​ប្រឹង​រស់ ហើយ​ចែករំលែក​គ្នា​គ្រប់​កាលៈទេសៈ មិន​គួរ​ណា​មាន​មនុស្ស​ឈាម​ជ័រ​ខ្មែរ បែរ​ធ្វើ​រឿង​ដ៏​ស្មោកគ្រោក​នេះ។ លោក​នឹង​ទទួល​កម្មពៀរ​វេរា​មិនខាន លោក​ពូ​មិនមែន​ជា អង្គភាព​ក្រុមហ៊ុន​ពួក​យើង និង​បុគ្គលិក​កម្មករ លោក​ពូ​មិន​យល់​ការ​លំបាក​នោះ​ទេ លោកពូ​នៅ​សោយសុខ បរទេស ហើយ​ប្រើ​ចំណេះដឹង​មក​សម្លាប់​ខ្មែរ​គ្នា​ឯង ដោយ​អំណាច​សារព័ត៌មាន ដោយ​បាន​ចំណូល​រស់​ហ៊ឺហា​តែ​គ្រួសារ​លោក​បី​បួន​នាក់​នោះ​ទៅ។ បុគ្គលិក​កម្មករ ក្រុមហ៊ុន​អង្គភាព​យើង​គ្រប់គ្នា សន្យា​ថា នឹង​ចងចាំ​គ្រួសារ​លោក​ពូ​ទុក​មិន​ឲ្យ​ភ្លេច»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម