ជីវិតកម្សាន្ដ
វ័យជិត ៤០ ឆ្នាំ ! សុគន្ធ នីសា មើលជ្រុងណាក៏នៅតែស្អាតទាក់ភ្នែក
បើតាមការលើកឡើងរបស់អ្នកស្នេហា និងគាំទ្រវិស័យសិល្បៈរបស់ខ្មែរ បានមើលឃើញថា តារាចម្រៀងស្រីសំឡេងស្រទន់អ្នកនាង សុគន្ធ នីសា ថ្វីត្បិតបច្ចុប្បន្ននាងមានវ័យច្រើនបន្តិចក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។

ការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែស្រីស្រស់ សុគន្ធ នីសា គឺជាអ្នកចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពច្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់ផងដែរ។ គេកត់សម្គាល់ថា បើទោះបីជាមានវ័យជ្រេបន្តិចទៅហើយក្ដី តែសម្រស់ នីសា នៅតែរក្សាបានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងសម្រាប់ក្រសែភ្នែកអ្នកគាំទ្រ។

ជាការពិត សុគន្ធ នីសា មកទល់ពេលនេះ នាងមានអាយុ ៣៩ ឆ្នាំហើយ។ អ្នកនាង សុគន្ធ នីសា ក៏ត្រូវបានគេចាត់ទុកជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ។ លើសពីនេះ នាងក៏ទទួលបានការសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារទៀតផង។

ដោយឡែកបើចាប់អារម្មណ៍ទៅមើលរូបភាពជាច្រើនដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង សុគន្ធ នីសា បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមិនតិចទេ បាននាំគ្នាពោលសរសើរពីរូបសម្រស់ដ៏ស្រស់សោភារបស់តារាស្រីរូបនេះ។ ក្នុងនោះមានការលើកឡើងថា ស្អាតណាស់ម្ចាស់ថ្លៃ រូបមួយណាក៏ស្អាតដែរ,អាយដលក្នុងបេះដូងខ្ញុំស្អាតណាស់,អាយដលខ្ញុំមើលទៅដូចកូនក្មេងអ៊ីចឹង៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច