ជីវិតកម្សាន្ដ
BLACKPINK នឹងបន្តកុងត្រាថ្មីជាមួយ YG Entertainment ទេ ?
ខណៈដែលក្រុម BLACKPINK បានឈានចូលដល់ឆ្នាំទីប្រាំពីរនៃកិច្ចសន្យារបស់ពួកគេជាមួយ YG Entertainment ហើយនៅខែ សីហា ឆ្នាំនេះ កិច្ចសន្យាផ្តាច់មុខរបស់ពួកគេជាមួយផលិតកម្មមួយនេះនឹងត្រូវបានបញ្ចប់ជាស្ថាពរ ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះមានសារព័ត៌មានកម្សាន្តជាច្រើនបានចុះផ្សាយនិងព្យាករណ៍ថា BLACKPINK នឹងបន្តកិច្ចសន្យាជាមួយ YG Entertainment នៅក្នុងរបាយការណ៍វិភាគរបស់ខ្លួន។ ប៉ុន្តែយោងទៅតាមរបាយការណ៍ថ្មីរបស់គេហទំ ព័រ Munhwa Ilbo បានចុះផ្សាយនៅថ្ងៃទី ២៣ ខែ មករា បានព្យាករណ៍ថា វាមិនងាយស្រួលទេសម្រាប់ YG Entertainment ក្នុងការចុះកុងត្រាថ្មី ខណៈដែលសមាជិករបស់ BLACKPINK កំពុងត្រូវបានផ្តល់ជូនសម្រាប់ប្រាក់ជាច្រើនទៀតពីផលិតកម្មផ្សេងៗ។

យោងតាមប្រភពខាងក្នុង បានឲ្យដឹងថាសមាជិក Lisa បច្ចុប្បន្នកំពុងត្រូវបានផ្តល់ជូន ១០០ ពាន់លានវ៉ុន (ប្រហែល ៨១ លានដុល្លារ) ដើម្បីផ្លាស់ប្តូរភ្នាក់ងារ ដែលជាអ្វីដែល YG Entertainment ពិបាកក្នុងការចុះកុងត្រាថ្មី។ ជាមួយគ្នានេះសមាជិកក្រុម BLACKPINK ត្រូវបានគេនិយាយថា ប្រសិនបើពួកគេចង់បន្តកុងត្រាថ្មី ខាងផលិតកម្ម YG Entertainment នឹងត្រូវចំណាយយ៉ាងហោចណាស់ ២០ ពាន់លានវ៉ុន (ប្រហែល ១៦ លានដុល្លារ) ក្នុងសមាជិកម្នាក់ ប្រសិនបើពួកគេចង់រក្សាក្រុមពីការបន្តកុងត្រាជាមួយក្រុមហ៊ុន។

ទន្ទឹមនឹងនេះ BLACKPINK នឹងបញ្ចប់ដំណើរទេសចរណ៍ពិភពលោកបច្ចុប្បន្នរបស់ពួកគេនៅខែមិថុនានេះ ពោលគឺត្រឹមតែពីរខែប៉ុណ្ណោះមុនពេលកិច្ចសន្យារបស់ពួកគេផុតកំណត់ ដែលជាហេតុធ្វើឱ្យ YG Entertainment អាចនឹងមានអារម្មណ៍ភ័យព្រួយនៅពេលនេះ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖YG បង្ហាញសមាជិក BABYMONSTER មានសញ្ជាតិ ថៃ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់