Connect with us

ជីវិតកម្សាន្ដ

Pete Davidson លុបសាក់ចោលអស់ ក្រោយបែកជាមួយ Kim Kardashian

បានផុស

នៅ

កាលពីចុងសប្ដាហ៍ តារាកំប្លែងជនជាតិអាមេរិកាំង Pete Davidson បានធ្វើដំណើរកម្សាន្តទៅកាន់កោះហាវ៉ៃជាមួយមិត្តស្រីថ្មី ហើយគេសង្កេតឃើញស្នាមសាក់ដែលសាក់សម្រាប់ Kim Kardashian (សង្សារចាស់) ត្រូវលុបអស់គ្មានសល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រលប់ទៅខែតុលាវិញ Pete បានបង្អួតរូបថតបង្ហាញសាក់លើសាច់ថា “My girl is a lawyer ឬ មនុស្សស្រីរបស់ខ្ញុំគឺជាមេធាវី” សម្ដៅឲ្យ Kim ព្រោះនាងរៀនច្បាប់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតាមដានធ្វើការសន្និដ្ឋានថា Pete បាញ់ឡេស័រលុបសាក់បាត់ទៅហើយ ។ ចំណែកសាក់មួយទៀតសរសេរថា “Jasmin and Aladdin” ដែលសម្ដៅលើស្នាមថើមលើកដំបូងរបស់ពួកគេក៏ត្រូវបាត់ដូចគ្នា ។

Pete ​ធ្លាប់ប្រាប់​ Kim ​ថា “ខ្ញុំ​មិន​ចង់​លុប​បំបាត់ ឬ​បិទបាំង​វា​ទេ គ្រាន់​តែ​ចង់​បាន​វា​ជាស្លាកស្នាមលើខ្ញុំប៉ុណ្ណោះ” ។ ជាក់ស្ដែងសាក់ចុងក្រោយជាឈ្មោះ Kim ក៏ Pete មិនទុកដែរ យ៉ាងណាក្ដីសាច់របស់លោកនៅតែបន្សល់ស្លាកស្នាមពីការលុបសាក់ដដែល ។ ​

បច្ចុប្បន្នតារាកំប្លែងវ័យ ២៩ ឆ្នាំរូបនេះ មានស្នាមសាក់លើស ៧០ ឌីសាញ ពាសពេញរាងកាយ ប៉ុន្តែលោកមានគម្រោងលុបវាទាំងអស់ពេលដល់អាយុ ៣០ ឆ្នាំ ដូច្នេះចាំតាមដានថាគាត់ពិតជាធ្វើតាមគម្រោងនេះឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ Travis Barker បង្ហាញស្នាមសាក់ថ្មី ជារូបភ្នែករបស់ Kourtney Kardashian

ចុចអាន ៖ អត្ថន័យសាក់ទាំង ១៧ កន្លែងរបស់ Selena Gomez 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៥ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច១៨ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម