Connect with us

ជីវិតកម្សាន្ដ

ដៃគូសម្ដែងរឿងដំបូងជាមួយ Aum Patcharapa ពេលនេះក្លាយជាអ្នកនយោបាយ

បានផុស

នៅ

នៅចាំអតីតតារាសម្ដែងថៃដ៏ល្បីប្រចាំប៉ុស្ដិ៍លេខ ៧ លោក Aon Ratiphong Phumalee ដែលជាដៃគូដំបូងរបស់ Aum Patchrapa Chaichua ក្នុងរឿង “Plub Pleung See Chompoo” ក្នុងឆ្នាំ ១៩៩៩ ដែរ​ទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនិកជនដែលនិយមតាមដានរឿងភាគថៃក្នុងសម័យឆ្នាំ៩៩ ប្រាកដជាស្គាល់តារាជើងចាស់រូបនេះមិនខានឡើយ។ព្រោះកាលណោះលោក Aon Ratiphong គឺជាដៃគូដំបូងរបស់ Aum និងជាមនុស្សស្និតស្នាលបំផុតក្នុងភាពយន្តដ៏ល្បី។ មិនត្រឹមប៉ុណ្ណឹង លោកក៏ធ្លាប់សម្ដែងជាមួយតារាស្រីៗល្បីៗជាច្រើនផងដែរ។

បន្ទាប់ពីបាត់មុខពីវិស័យ​សិល្បៈ​អស់​ជាច្រើនឆ្នាំ តារាសម្ដែង Aon Ratiphong បាន​ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ក្នុង​តំបន់ ហើយ​បាន​ឈរ​ឈ្មោះ​ជា​អភិបាល​ក្រុង Khlong Maduea ស្រុក Krathum Baen ខេត្ត​Samut Sakhon​ ខណៈលោក​ទើប​ជាប់​ឆ្នោត​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២១​ ទោះ​បាត់​មុខ​តំណែង​ជាតួឯកសម្ដែង​ក្ដី​ ​ប៉ុន្តែអតីត​តារាសម្ដែងរូបនេះ​​នៅ​តែ​ធ្វើ​នយោបាយ​ក្នុង​ស្រុក​ដដែល។ បច្ចុប្បន្ន​នេះ លោក​មានទំនាក់ទំនងជាមួយគណបក្ស Bhumjaithai ដោយ​ចូល​រួម​បក្ស​នៅ​ខែ​ធ្នូ ឆ្នាំ​២០២២ ។

សូម​បញ្ជាក់​ដែរ​ថា​ លោក Aon Ratiphong Phumalee ចូលសិល្បៈដំបូងនៅក្នុងឆ្នាំ​១៩៩៩ ដោយលោកបានសម្ដែង​រឿងជាមួយ Aum Patchrapa Chaichua នា​ពេល​នោះរហូតទទួលបានភាពល្បីល្បាញខ្លាំងនិងមានគេស្គាល់កិត្តិនាមរបស់លោកដល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បវរកញ្ញាថៃ Engfa ទម្លាយថា កុមារភាពរបស់នាងប៊ិះត្រូវគេចាប់រំលោភ

ចុចអាន៖អ្នកដឹកនាំរឿងប៉ុស្តិ៍លេខ ៣ ទម្លាយរូបភាពអតីតកាលរបស់ Kimberly មើលសឹងមិនស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម