Connect with us

ជីវិតកម្សាន្ដ

តារា​​ចម្រៀង​ល្បី​​​​៧​រូប​​​នឹង​​សម្តែង​​ក្នុង​​ពិធី​​រាប់​​ថយ​ក្រោយ​​១០០​​ថ្ងៃ​​ទៅ​​ស៊ីហ្គេម

បានផុស

នៅ

តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ៗ​៧​​រូប​នេះ​ឡើង​ច្រៀង​ក្នុង​ពិធី«​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ»​ដែល​ជា​យុទ្ធនាការ​​ជាតិ​ឆ្ពោះ​ទៅ​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ ដែល​ជា​យុទ្ធនាការ​​ប្រាប់​ដល់​មហា​ជន​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​ដឹង​ថា ស៊ីហ្គេម ជិត​ចូល​មក​ដល់​ហើយ ប្រារព្ធ​​ចាប់​ពី​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២៥ ខែ​មករា ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​ជាទី​កន្លែង​បើក និង​បិទ​មហា​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​ដែល​មាន​ការ​អញ្ជើញ​ជា​អធិបតី​ដោយ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣។

ក្នុង​ពិធី​ដាស់​ស្មារតី​ដល់​ប្រជា​ជន​ទូទាំង​ប្រទេស​នេះ ក៏​មាន​កម្មវិធី​ជា​ច្រើន​ដូច​ជា​ការ​ច្រៀង​បទ​ចម្រៀង ការ​សម្តែង​សិល្បៈ​ក្បាច់​គុន ក្បាច់​រាំ និង​អុជ​កាំជ្រួច​ជា​ដើម​ដើម្បី​អបអរសាទរ​ដល់​ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ។

សម្រាប់​ការ​ច្រៀង​បទ​ចម្រៀង​​មាន​វត្តមាន​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ដើម្បី​ច្រៀង​ជូន​ទស្សនា។ ក្នុង​នោះ លោក សុគន្ធ ថេរ៉ាយុ ច្រៀង​បទ«ឈ្នះ ឈ្នះ», កញ្ញា វី ឌីណែត ច្រៀង​បទ«Cambodia Our Home», លោក ហង្ស សុវណ្ណារិទ្ធ ច្រៀង​បទ «អ្នក​ស្នង​គុន​ខ្មែរ» និង​​លោក នី រតនា ចាប់​ដៃ​​កញ្ញា ឈិន ម៉ានិច្ច ច្រៀង​បទ «នឹក​២៤​ម៉ោង»។

កញ្ញា ឈិន ម៉ានិច្ច ច្រៀង​បទ«រស់​ជា​ខ្លួន​ឯង», លោក នី រតនា ច្រៀង​បទ«តើ​បង​មាន​ថ្ងៃ​នោះ​ទេ», កញ្ញា សុខ សីឡាលីន ច្រៀង​បទ«ស្មារតី​កីឡា​យើង​រួម​គ្នា» និង​បទ​ចុង​ក្រោយ«ស្មារតី​សាមគ្គីភាព»​ច្រៀង​ដោយ​លោក ហ្សូណូ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​មករា នេះ​នៅ​សល់​តែ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​​នឹង​ឈាន​ចូល​មក​ដល់​​សម្រាប់​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​បើក​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី​៥ ខែឧសភា និង​បិទ​បញ្ចប់ ​ថ្ងៃ​ទី​១៧ ខែ​ឧសភា និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ បើក​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ១ នាទីute មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ៤ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ៤ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ព័ត៌មានជាតិ១៤ នាទីutes មុន

២០២៤ កម្ពុជា បញ្ជូនពលករទៅធ្វើការនៅថៃ ជាង ៣ ម៉ឺននាក់ ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរ

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៣ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម