Connect with us

ជីវិតកម្សាន្ដ

តួឯកស្រីរឿង “វាសនានាងចាំងគីម” បរិច្ចាគប្រាក់ច្រើនសន្ធឹក ជួយជនរងគ្រោះដោយអគ្គិភ័យ

បានផុស

នៅ

មូលនិធិកូរ៉េសម្រាប់ជនពិការតាមសេចក្តីរាយការណ៍ប្រកាសថា Lee Young Ae តួសម្តែងក្នុងរឿង “Dae Jang Geum” ឬ “វាសនានាងចាំងគីម” បានបរិច្ចាគប្រាក់ចំនួន ៥០ លានវ៉ុន ( ៤០០,០០០ ដុល្លារ) ដល់ជនរងគ្រោះនៃភូមិ Guryong បន្ទាប់​ពី​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេវា​ពន្លត់​អគ្គីភ័យ​កាលពីថ្ងៃទី ២០ ខែមករា អគ្គីភ័យ​បាន​ឆាបឆេះ​នៅ​សង្កាត់ទី ៤ នៃ​ភូមិ Guryong ក្នុងទីក្រុង Gangnam ទីក្រុង​សេអ៊ូល ហើយបាន​ជម្លៀស​មនុស្ស​ជាង ៥០០នាក់ ខណៈផ្ទះ​ប្រហែល ៦០ បាន​បំផ្លាញ និង​មនុស្ស​ប្រហែល ៦០ នាក់​បាន​ផ្លាស់​ទីលំនៅ​ភ្លាមៗ។

តារាស្រីរូបនេះ​បាន​និយាយ “បេះដូង​របស់​ខ្ញុំ​ឈឺ បន្ទាប់​ពី​​​ឮ​ដំណឹង​អំពី​អ្នកស្រុកភូមិ Guryong បាត់បង់​ផ្ទះ​សម្បែង ហើយ​ជីវិត​របស់​ពួកគេ​កាន់​តែ​លំបាក​ដោយសារ​តែ​ភ្លើងឆេះ​ភ្លាមៗ។ ខ្ញុំ​ចង់​ជួយ​យ៉ាង​ហោច​ណាស់​បន្តិច​បន្តួច​ដល់​អ្នក​ដែល​មាន​ទុក្ខ”។ មូលនិធិ​បន្ថែម​ថា ​ ការ​បរិច្ចាគ​របស់ Lee Young Ae នឹង​ជួយ​អ្នកភូមិ Guryong ឲ្យ​ត្រលប់​ទៅ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​វិញ​ជាក់​ជា​មិន​ខាន​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖BLACKPINK នឹងបន្តកុងត្រាថ្មីជាមួយ YG Entertainment ទេ ?

ចុចអាន៖Jennie ត្រូវមហាជនចិនស្ដីបន្ទោសថា រវល់ស្នេហាពេក រហូតធ្វេសប្រហែសហ្វឹកហាត់ក្នុងក្រុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា២៣ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម