ជីវិតកម្សាន្ដ
Carlos Chan ខំរកលុយដើម្បីរៀបការ សឹងតែគ្រោះថ្នាក់ដល់ជីវិត
តារាសម្ដែងចិន-ហុងកុង លោក Carlos Chan និងតារាសម្ដែងហុងកុង អ្នកនាង Shiga Lin មានគម្រោងរៀបការក្នុងឆ្នាំថោះ ខែមេសា ខាងមុននេះហើយ ។

ដើម្បីរៀបចំពិធីមង្គលការឲ្យមានលក្ខណៈលេចធ្លោដូចកេរ្តិ៍ឈ្មោះ លោក Carlose កំពុងដុតដៃដុតជើងក្នុងវិស័យការងារមិនសម្រាកសោះឡើយ ។ ឥលូវនេះគាត់រវល់ថតរឿងភាគថ្មីក្នុង TVB ផងដែរគឺរឿង “Strange Feelings” ជាមួយតារាស្រី Hera Chan ។
អំឡុងពេលថតរឿងខាងលើក្នុងឈុតឆាកគ្រោះថ្នាក់ Carlos ប៊ិះបាត់បង់ជីវិតទៅហើយដោយសារតែលោកត្រូវថតក្នុងទឹកសមុទ្រជាង ២០ នាទីឯណោះ ។

ទោះបីជាមិនសូវមានពេលសម្រាកពិតមែន ប៉ុន្តែលោក Carlos នៅតែសប្បាយរីករាយនឹងទទួលយកការងារពិបាកៗច្រើនទៀត ថែមទាំងពោលថា “វាជារឿងល្អ គ្រាន់បើជាងគ្មានការងារធ្វើ ហើយខ្ញុំនឹងឆក់ឱកាសការងារដរាបណាខ្ញុំអាចទៅរួច” ។
ទន្ទឹមនឹងការងារដ៏មមាញឹក វិបត្តិដំណេករបស់តារាសម្ដែងខាងលើធ្លាប់ធ្វើឲ្យគាត់គេងលក់លើឡានដោយមិនដឹងខ្លួនទៀតផង ទើបក្រោយមកលោក Carlos សម្រេចចិត្តជួលអ្នកបើកឡានជំនួសវិញ ។

យោងទៅតាមលោកគ្រូហុងស៊ុយ Chen Zicai បានឲ្យដឹងថាមង្គលការអ្នកទាំងពីរនឹងនាំមកនូវសំណាងល្អក្នុងឱកាសការងារសម្រាប់កូនកំលោះ និងលុយកាក់ហូរចូលច្រើនសម្រាប់កូនក្រមុំផងដែរ ។ ជាពិសេសក្នុងឆ្នាំ ២០២៥ ជាឆ្នាំល្អបំផុត ថែមទាំងអាចមានកូនស្រីទៀតផង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ចប់ការងារភ្លាម Fala Chen ប្រញាប់ប្រញាល់ទៅជួបកូនស្រី និងប្ដីទាំងយប់
ចុចអាន ៖ Dilraba នឹងជំនួសតំណែងរបស់ Angelababy ក្លាយជាទូតសុឆន្ទៈ Dior ពេញសិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ