Connect with us

ជីវិតកម្សាន្ដ

តារារ៉េប Doja Cat បិទត្បូង ៣ ម៉ឺនគ្រាប់ពេញខ្លួន ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូដ Schiaparelli

បានផុស

នៅ

តារារ៉េបអាមេរិក Doja Cat បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការសាកល្បងលេងស្ទីលថ្មីនិងប្លែករបស់នាងជាមួយត្បូងគ្រីស្តាល់ ៣ ម៉ឺនគ្រាប់ នៅឯកម្មវិធីបង្ហាញម៉ូដ Schiaparelli Paris Fashion Week ក្នុងប្រទេស បារាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារារ៉េបនិងចម្រៀងរូបនេះ បានចូលរួបកម្មម្មវិធីបង្ហាញម៉ូដ Schiaparelli Paris Fashion Week 2023 អំឡុងពេល Paris Fashion Week កាលពីថ្ងៃច័ន្ទ ដោយនាងបានបិទបាំងក្បាល មុខ និងដងខ្លួនទាំងស្រុងជាមួយត្បូងគ្រីស្តាល់ Swarovski ពណ៌ក្រហមជាង ៣ ម៉ឺនគ្រាប់។ ជាមួយគ្នានេះ ការតុបតែងខ្លួនរៀបចំដោយអ្នកកំពូលផាត់មុខជំនាញ Pat McGrath ផងដែរ។

ទន្ទឹមនឹងនោះ នៅលើ Instagram របស់ Pat McGrath បានបង្ហោះវីដេអូ Doja Cat ជាមួយចំណងជើងនិងបានបញ្ជាក់ថា “ការអត់ធ្មត់ដ៏ខ្ពស់របស់ Doja ក្នុងអំឡុងពេល ៤ ម៉ោង និង ៥៨ នាទីវាបានចំណាយពេលដើម្បីបង្កើតរូបរាងមួយនេះឡើង ហើយផលិតផលចុងក្រោយគឺជាស្នាដៃដ៏អស្ចារ្យនៃមន្ត អាគមដ៏គួរឱ្យចាប់អារម្មណ៍នៃពន្លឺចែងចាំង” ។

យ៉ាងណាមិញ ខណៈពេលដែលតារារ៉េប Doja Cat លេងស្ទីលដ៏ថ្មីនិងប្លែករបស់នាងគឺពិតជាលេចធ្លោ ក្នុងចំណោមភ្ញៀវកិត្តិយសពិសេសដែលបានចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូដនេះដូចជា មហាសេដ្ឋីវ័យក្មេង Kylie Jenner និងបុគ្គលល្បីជាច្រើនទៀត៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖លាតត្រដាងជីវិតកូនប្រុសជនជាតិវៀតណាមរបស់ Angelina Jolie មិនចូលចិត្តប្រព័ន្ធផ្សព្វផ្សាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម