Connect with us

ជីវិតកម្សាន្ដ

Kanye West នាំប្រពន្ធថ្មី និងកូនស្រីទៅញ៉ាំអាហារពេលល្ងាចជុំគ្នា

បានផុស

នៅ

ទីបំផុតកូនស្រី Kim Kardashian នាងតូច North West បានជួបជាមួយម្ដាយទីពីរ Bianca Censori ហើយ ។ អ្នកទាំងបីនាំគ្នាទៅទទួលទានអាហារនៅភោជនីយដ្ឋានជប៉ុនកាលពីថ្ងៃអាទិត្យ ទី២២ កន្លងផុតទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេសង្កេតឃើញមានសន្តិសុខមួយក្រុមជូននាងតូច North និងមិត្តភក្ដិម្នាក់ទៀតទៅភោជនីយដ្ឋានជប៉ុនមួយកន្លែងដែលមានទីតាំងក្នុងទីក្រុងម៉ាលីប៊ូ រដ្ឋកាលីហ្វ័រញ៉ា ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះ អ្នកតាមដានមិនទាន់ដឹងច្បាស់នៅឡើយទេថា Bianca ជាប្រពន្ធ Kanye ស្របច្បាប់ ឬ យ៉ាងណា ។ មួយវិញទៀតនាងជាមនុស្សដែល Kim មិនចូលចិត្ត និងសង្ស័យថាជាជនទីបីពេលមិនទាន់លែងលះទៀតផង ។

បើយោងតាមអ្នកក្បែរខ្លួនគ្រួសារ Kadashians បានឲ្យដឹងជាសម្ងាត់ថា Bianca ចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនជាច្រើនកន្លែងដើម្បីឲ្យមើលទៅស្រដៀង Kim Kardashian តាំងពីដំបូងមកម្ល៉េះ ។ បញ្ហានេះនាំឲ្យមានការសង្ស័យ និងមិនពេញចិត្តជាខ្លាំងពីក្រុមគ្រួសារទាំងមូល ។

សឹងតែគ្រប់គ្នាមានការព្រួយបារម្មណ៍ពីវត្តមាន ​Bianca ក្នុងជីវិត North ដោយសារ Bianca មិនមែនជាមនុស្សល្អក្នុងភ្នែកគ្រួសារ Kardashians ឡើយ នាងកំពុងជាប់ការសង្ស័យពីរឿងរៀបគម្រោងការយកប្ដីគេ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ មកដឹងបន្ថែមពី Bianca Censori ភរិយាថ្មីរបស់ Kanye West

ចុចអាន ៖ ប្រពន្ធថ្មី Kanye សង្ស័យថាជាជនទីបី តាំងពី Kim មិនទាន់លែងលះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ១ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម