Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាចក្រវាល Amanda នឹងជំនួសតំណែង Matt ក្លាយជាតួឯកស្រីក្នុងរឿងភាគថ្មី

បានផុស

នៅ

ប៉ុស្តិ៍លេខ៣ ទើបតែ​សម្ពោធ​រឿងភាគ “Lom Len Fai” ក្រោយឃ្លាតឆ្ងាយ​ពី​ទស្សនិកជន​ជាង ៨ឆ្នាំ ដែលកាលណោះ Alek Theeradet ជាតួឯក​ប្រុស ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល ជាមួយនឹងតារាសម្ដែងស្រី cherry khemapsorn ម្ដងរួចទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​កាលពីពេលថ្មីៗនេះ តារាសម្ដែងនិងជា​អ្នក​ចាត់​ការ​ Nok Jariya បាន​បង្ហាញ​ក្រុមការងារ​បន្ថែម​ពីរឿងភាគ​នេះ​ ខណៈរឿងភាគ “Lom Len Fai” នឹងត្រូវថតឡើងវិញ ដែល​តួសម្ដែងមាន​ដូចជា Nok Chatchai ,Pop Thagoon និង Amanda Obdam ដែលជាបវរកញ្ញា​ចក្រវាល​ថៃ​ឆ្នាំ ២០២០។

អ្នកចាត់ការ Nok Jariya បានសរសេរខេបសិននិងបង្ហោះ​រូបភាព​នៃ​រឿង​ភាគ​នេះ​ថា ​”គ្រួសារ​នេះ​ស្ទើរ​តែធម្មតា ប៉ុន្តែវាយគ្នាខ្លាំង ក៏ជារឿងធម្មតាដែរ” ព្រម​ទាំងថេកតារាប្រុសស្រី​ដែល​សម្ដែង​រួមគ្នាផងដែរ។ យ៉ាងណាមិញ​ទស្សនិកជន​ក៏​រំពឹងថា ​តួនាទីដែល Amanda បាន​ទទួល ប្រហែល​ជា​តួ​ដែល Matt Peeranee ​ធ្លាប់​ផ្ដល់​បទសម្ភាសន៍​ថា​​យល់ព្រម​សម្ដែង​ក្នុង​រឿង​របស់​អ្នក​ចាត់​ការ Nok ​​មក​ ​មុនពេលនាង​ដក​ខ្លួន​ចេញ ដែល​កាលណោះ​នាង​បាន​​​ផ្តល់​ហេតុផលថា​ “ខ្ញុំនឹងលេងរឿងភាគនេះជាតួឯកស្រី” ប៉ុន្តែក្រោយមកតារាសម្ដែង ក៏បានផ្លាស់ប្ដូរភ្លាមៗដែរ។

មុននេះ Matt ធ្លាប់បង្ហើបថា Matt មិនចង់លេងច្រើនបែបនេះទេ។ ឥឡូវនេះ ដល់ពេលដែលយើងត្រូវឈប់និងសម្រាក និងកំពុងសប្បាយ​ចិត្ត​ជាមួយ​ជីវិត​នៅខាងក្រៅ រស់នៅជាមួយធម្មជាតិ នាងមាន​អារម្មណ៍​ធូរស្រាលជាងមុន។ នាងនៅ​តែ​មិន​គិត​ចង់​វិល​ត្រឡប់​មក​កាន់​វិស័យ​នេះ​វិញ​ទេ ដរាបណាអ្វីៗមិនទាន់ប្រសើរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Engfa ថា តាំងពីក្លាយជាបវរកញ្ញា អ្នកគាំទ្រហ៊ានចាយប្រាក់ទិញវត្ថុផ្គាប់ចិត្តនាងគ្រប់យ៉ាង

ចុចអាន៖មានវ័យ ៤១ ឆ្នាំក៏ពិតមែន តែ Janie ថតរូបកាច់រាងយ៉ាងឡូយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកនាំពាក្យ ៖ មន្ត្រីអធិការការងារ ១២០ រូប បំពេញនីតិវិធីធ្វើសម្បថ ដើម្បីក្លាយជានគរបាលយុត្តិធម៌

ព័ត៌មានជាតិ៧ នាទីutes មុន

រថយន្ត BYD ដែលផលិតនៅកម្ពុជានឹងចេញពីរោងចក្រនៅខែវិច្ឆិកា ឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ 

ផន សុផារី
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ព្រោះតែទស្សនៈផ្ទាល់ខ្លួនមួយ! ធ្វើឱ្យអ្នកនាង ផន សុផារី និងក្រុមគ្រួសារ រស់នៅយ៉ាងមានក្តីសុខ

Sokha Hotels

ព័ត៌មានពេញនិយម