Connect with us

ជីវិតកម្សាន្ដ

តារាអន្តរជាតិល្បីៗ ៣ ដួង ជាប់ក្នុងបញ្ជីខ្មៅរបស់ Ferrari

បានផុស

នៅ

Ferrari គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ប្រណិតរបស់អ៊ីតាលីដែលចាត់ទុកម៉ាកយីហោរបស់ខ្លួនជារឿងសំខាន់បំផុត ។ ដោយសារតែការធ្វើខុសគោលការណ៍មួយចំនួន ទើបតារាល្បីទាំង ៣ ដួងខាងក្រោមនេះត្រូវ Ferrari ដាក់ចូលក្នុងបញ្ជីខ្មៅ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. Justin Bieber

បន្ទាប់ពីទិញរថយន្ត Ferrari ៤៥៨ មិនទាន់ផុតមួយឆ្នាំផង Justin បានយករថយន្តរបស់ខ្លួនទៅកែច្នៃនៅក្នុងហ្គារ៉ាស់ឡាន West Coast Customs ដែលជាកន្លែងកែច្នៃដ៏ល្បីល្បាញមួយកន្លែង ។ ទោះបីជាក្រុមហ៊ុនមិនទាន់ចាត់វិធានការ ប៉ុន្តែទង្វើនេះគឺជាទង្វើខុសឆ្គងនឹងគោលការណ៍បាត់ទៅហើយ ។ មិនបានប៉ុន្មានផង Justin ដាក់ឡានរបស់ខ្លួនដើម្បីដេញថ្លៃក្នុងតម្លៃ ៥២៧,៤៧៨ ដុល្លារ ដោយមិនមានសុំការអនុញ្ញាតពីក្រុមហ៊ុន Ferrari ទេ ។ បញ្ហាទាំងពីរនេះបណ្ដាលឲ្យក្រុមហ៊ុន Ferrari ឈប់លក់រថយន្តឲ្យតារាចម្រៀង Justin Bieber តទៅមុខទៀត ។ 

២. Floyd Mayweather

កំពូលអ្នកប្រដាល់ Floyd Mayweather ជាបុគ្គលល្បីដែលរកប្រាក់បានមិនចេះតិចលានដុល្លារ តែចំណុចនេះមិនអាចបញ្ឈប់ក្រុមហ៊ុន Ferrari ពីការមិនព្រមលក់រថយន្តឲ្យ Floyd ទេ ។ បញ្ហារបស់លោក Floyd ស្រដៀងទៅនឹងបញ្ហា Justin Bieber ដែរ គឺលោកបានលក់វាក្រោយទិញមិនទាន់ផុតមួយឆ្នាំព្រោះ ការលក់ចេញត្រូវសុំការអនុញ្ញាតជាមុនសិនក្នុងករណីក្រុមហ៊ុនចង់ទិញចូលវិញដោយផ្ទាល់ ។

៣. Kim Kardashian

គ្រួសារ Kardashians ត្រូវជាប់ក្នុងបញ្ជីខ្មៅក្រុមហ៊ុន Ferrari ដោយសារមិនចេះថែរក្សារថយន្តដែលទិញទៅ ។ ជាក់ស្ដែងក្រុមហ៊ុនផ្ទាល់មិនបានបញ្ជាក់ឲ្យច្បាស់ពីបញ្ហារបស់ Kim ទេ ប៉ុន្តែក្នុងឆ្នាំ ២០១២ គេប្រទះឃើញ Kim មានឡាន Ferrari ថ្មីផ្សេងទៀត បង្កឲ្យមានមន្ទិលសង្ស័យពីសំណាក់អ្នកតាមដានជាពិសេស ។ ជុំវិញបញ្ហានេះ មិនមាននរណាដឹងឡើយថាជាឡានរបស់ Kim ឬ អតីតស្វាមីរបស់នាង ។ រហូតដល់ក្រុមហ៊ុន Ferrari ចេញមុខបកស្រាយថា “រក្សាសិទ្ធិក្នុងការសម្រេចចិត្តលើការផលិតជាពិសេស” ដូច្នេះ Kim នៅតែអាចមានកម្មង់រថយន្តពី Ferrari បានដដែល ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ បុគ្គលល្បីលំដាប់ពិភពលោក ១០ រូប សុទ្ធតែមានកាំភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន

ចុចអាន ៖ តារាល្បីលំដាប់ពិភពលោក ១០ រូបនេះ ចំណាយលើអង្គរក្សអស់មិនចេះតិចក្នុងមួយឆ្នាំៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៦ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២០ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម