Connect with us

ជីវិតកម្សាន្ដ

តាមពិត Paris Hilton យកកូនតាមគំនិតមិត្តភ័ក្ដិសោះ

បានផុស

នៅ

កាលពីថ្ងៃទី២៤ ខែមករា កន្លងផុតទៅ តារាហូលីវូដ Paris Hilton បានបង្ហោះរូបប្រាប់ពិភពលោកពីកូនដំបូងរបស់អ្នកស្រីដែលជាការប្រើប្រាស់សេវាកម្មពពោះ ។ ការពិត Kim Kardashian ម៉ាក់ៗកូន ៤ សោះជាអ្នកផ្ដល់មតិយោបល់គ្មាននរណាឆ្ងាយមែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី Kim វ័យ ៤២ ឆ្នាំមានកូន ៤ នាក់ក្នុងនោះមាន ២ ជាកូនដែលពពោះដោយខ្លួនឯង និង ២ ទៀតជាកូនពពោះជំនួស ។ ជុំវិញបញ្ហានេះដែរ មិនមែនមនុស្សស្រីខ្លាចខូចរាង ឬខ្លាចឈឺទេទើបមិនពពោះដោយខ្លួនឯង ជាក់ស្ដែង Kim Kardashian មានជំងឺ Preeclampsia ដែលជាជំងឺលើសឈាមអំឡុងពេលពពោះ ។ យ៉ាងណាក៏ដោយ Chicago និង Psalm នៅតែជាប់សាច់ឈាមជាមួយអ្នកស្រី Kim និងលោក Kanye អតីតស្វាមីដដែល ។ 

សម្រាប់ការពពោះជំនួស អ្នកស្រី ​Kim បានបញ្ជាក់ប្រាប់ដែរថា វាមិនស្រួលដូចយើងគិតនោះទេព្រោះធ្លាប់តែពពោះដោយផ្ទាល់ ស្រាប់តែងាកទៅប្រើសេវាកម្មនោះពិតជាពិបាកមែនទែនចំពោះអ្នកស្រី ។

ដោយឡែក Khloé Kardashian ក៏ជាអ្នកម៉ាក់ដែលប្រើសេវាកម្មពពោះជំនួសដូចគ្នាទើបបង្កើតបានកូនប្រុសមួយជាមួយអតីតគូស្នេហ៍ Tristan Thompson បន្ទាប់ពីមានកូនស្រីបង្កើតផ្ទាល់ម្នាក់ហើយគឺ True Thompson ។ ចំណែកឯឈ្មោះកូនប្រុសពៅវិញ Khloé នៅមិនទាន់ប្រកាសនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ស្ងាត់ៗ Paris Hilton ស្វាគមន៍កូនដំបូងជាមួយស្វាមី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម