ជីវិតកម្សាន្ដ
Pamela Anderson បដិសេធធ្វើជាស្រីកំណាន់របស់លោក Sylvester Stallone
តារាសម្ដែងអាមេរិកាំង-កាណាដា Pamela Anderson បាននិយាយយ៉ាងម៉ឺងម៉ាត់ច្បាស់ៗពីលោក Sylvester Stallone នៅក្នុងភាពយន្តឯកសាររបស់នាងដែលចាក់បញ្ចាំងតាម Netflix ថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះ ។
អ្នកស្រី Pamela អះអាងថា លោក Sylvester វ័យ ៧៦ ឆ្នាំព្យាយាមញ៉ែនាងដោយសន្យាផ្ដល់ឲ្យនូវខុនដូ និងឡាន Porsche មួយគ្រឿង បើសិនអ្នកស្រីយល់ព្រមធ្វើជាស្រីលេខ ១ របស់លោក ។
ស្រីស្អាតវ័យ ៥៥ ឆ្នាំរូបនេះនិយាយត្រង់ៗតែម្ដងពីមូលហេតុធ្វើឲ្យគាត់បដិសេធសំណើរលោក Sylvester ថា “គាត់នឹងឲ្យខុនដូមួយ និងឡាន Porsche មួយ ដើម្បីក្លាយជាស្រីកំណាន់ចិត្តលេខ ១ មានន័យថានៅមានលេខ ២ ទៀតមែន?” ហើយសើច ។
មិនតែប៉ុណ្ណោះលោក Sylvester បន្ថែមទៀតថា “ល្អអស់ប៉ុណ្ណឹងហើយអូនសំលាញ់ ឥលូវអូនកំពុងស្ថិតក្នុងជីវិតហូលីវូដណា” ។ យ៉ាងណាក្ដី Pamela នៅតែប្រកាន់ខ្ជាប់គោលជំហរព្រោះគាត់ចង់បានស្នេហាពិតប្រាកដ មិនមែនភ្លើតភ្លើននឹងទឹកប្រាក់ទេ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងឲ្យតារាប្រុស Sylvester Stallone បានចេញមុខបដិសេធការចោទប្រកាន់នេះដោយប្រាប់អ្នកសារព័ត៌មានថា “សេចក្តីថ្លែងការណ៍របស់ Pamela Anderson គឺមិនពិត និងជាការប្រឌិត” សូម្បីតែលោក Sylvester ផ្ទាល់ក៏បដិសេធពីការចោទប្រកាន់ខាងលើដូចគ្នា ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Brooke Shields ទម្លាយរឿងត្រូវគេរំលោភ បន្ទាប់ពីលាក់អស់រយៈពេលជាង ៣ ទសវត្សរ៍
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា