Connect with us

ជីវិតកម្សាន្ដ

Ronaldo ទទួលបានកាដូ នាឡិកាអស្ចារ្យ ដាំត្បូងកម្រ ៣៣៨គ្រាប់ រីឯតម្លៃ កប់ពពក

បានផុស

នៅ

បន្ទាប់ពីចែកផ្លូវជាមួយក្លិបបិសាចក្រហម Manchester United ទាំងចម្រូងចម្រាស, កីឡាករ Ronaldo បានសម្រេចចិត្តផ្ទេរទៅក្លិប Al Nassr ដើម្បីលេងមុនចូលនិវត្តន៍ ជាមួយនឹងប្រាក់ខែជាង២០០លានដុល្លារក្នុង១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅអារ៉ាប៊ីសាអ៊ូឌីត Ronaldo ប្រៀបបានដូចជាស្តេច ដោយប្រទេសនេះ បានយកចិត្តគេយ៉ាងខ្លាំង។ ហើយនាពេលថ្មីៗនេះ Ronaldo ថែមទាំងទទួលបានកាដូជានាឡិកាពិសេស តម្លៃ ៧៨០ ០០០ដុល្លារទៀតផង។

Ronaldo គឺជាឯកអគ្គរាជទូតរបស់ក្រុមហ៊ុន Jacob & Co ហើយក្រុមហ៊ុននេះបានផលិតនាឡិកា “Caviar Flyin Tourbillon” សម្រាប់គាត់ ដើម្បីប្រើប្រាស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

នាឡិកាដែលរចនាម៉ូដ ពណ៌បៃតងចាស់ ដើម្បីតំណាងឲ្យទង់ជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺមានដាំត្បូងកម្របំផុតចំនួន៣៣៨គ្រាប់ និងមានមាសពណ៌ស ១៨ការ៉ាត់ ជាមួយខ្សែស្បែកក្រពើពណ៌បៃតង។

Ronaldo ពាក់នាឡិកា​ដ៏​អស្ចារ្យ​នេះ តែក្នុង​ការ​ហោះ​ហើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីតប៉ុណ្ណោះ។ ក្នុងអំឡុងពេលពិធីប្រកាសវត្តមានជាផ្លូវការនៅក្លិប Al Nassr ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ឆ្នាំរូបនេះ​ បានប្តូរមកពាក់នាឡិកាពណ៌លឿង ដែលជាពណ៌ប្រពៃណីរបស់ក្លិបវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ Ronaldo ក្នុងការប្រកួតលើកដំបូងឲ្យ Al Nassr?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម