Connect with us

ជីវិតកម្សាន្ដ

Pinky ផ្លាស់ប្ដូរសម្រស់ជានារី AI ហ្វេនចំណាំសឹងមិនបាន

បានផុស

នៅ

បន្ទាប់ពីទទួលបានសិទ្ធិនៅក្រៅឃុំ​ជាងពីរខែ ពេលនេះតារាសម្ដែង Pinky Savika ហាក់មានទីផ្សារការងារប្រសើរជាងមុន ហើយនាងក៏បានបង្ហាញសកម្មភាពខ្លះៗ នៅលើបណ្ដាញសង្គមផងដែរ។ តួយ៉ាងថ្មីៗនេះ Pinky បញ្ចេញរូបពីរសន្លឹកនៅលើ Instagram ដែលនាងបានផ្លាស់ប្ដូរសម្រស់ជានារី AI អ្នកគាំទ្រចំណាំសឹងមិនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបថតពីរសន្លឹកនោះ Pinky បានតុបតែងមុខស្ទីល​ AI ហើយនាងថែមទាំងកាត់សក់ខ្លី និងប្ដូរពណ៌សក់ទៀតផង។ ពេលនេះគេមិនទាន់ដឹងថា តើរូបថតរបស់ Pinky ត្រូវបានកែកុនតាមអេឡិចត្រូនិក ឬមួយនាងផ្លាស់ប្ដូររូបរាងខ្លួនឯងនោះទេ។ ប៉ុន្តែបើតាមការបញ្ជាក់របស់នាងនៅលើខេបសិន តារាស្រីវ័យ ៣៦ឆ្នាំរូបនេះប្រាប់ថា រូបថតនោះជាស្ទីលនៃការ Make up មួយបែប ដើម្បីឱ្យមើលទៅប្លែកភ្នែក។

មិនថាផ្លាស់ប្ដូររូបរាងមែនឬអត់ឡើយ ចំពោះហ្វេនៗ Pinky នៅតែស្រស់ស្អាតគ្រប់ទម្រង់ ហើយពួកគេនៅតែបន្តគាំទ្រនាងជានិច្ច ទោះបីនាងធ្លាប់សាងកេរ្តិ៍ឈ្មោះអាស្រូវក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Pinky លេចមុខលើក្របទស្សនាវដ្ដីល្បីមួយ ក្រោយដោះលែងពីពន្ធនាគារ

ចុចអាន៖ ស្លៀកតែសារ៉ុង​ធម្មតាៗសោះ Prang ត្រូវអ្នកគាំទ្រ ប្រៀបប្រដូចទៅនឹងទេពធីតាលើដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម