ជីវិតកម្សាន្ដ
តារាសម្ដែងតួ Wednesday ដំបូងបង្អស់ ទទួលមរណភាពក្នុងអាយុ ៦៤ ឆ្នាំ
អ្នកស្រី Lisa Loring តារាសម្ដែងអាមេរិកាំងអាយុ ៦៤ ឆ្នាំ បានបាត់បង់ជីវិតកាលពីយប់ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Providence St. Joseph ។

មហាជនភាគច្រើនស្គាល់តារាសម្ដែងជើងចាស់រូបនេះតាមរយៈតួ Wednesday ដែលជាកូនស្រីច្បងក្នុងរឿង “Addams Family” ចាក់ផ្សាយដំបូងមាន ៦៤ ភាគពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៦ ។
ជំនាន់នោះអ្នកស្រីមានអាយុត្រឹមតែ ៦ ឆ្នាំប៉ុណ្ណោះ ដូច្នេះការសម្ដែងតួ Wednesday ទាមទារឲ្យអ្នកស្រីចងចាំពាក្យដែលត្រូវនិយាយទាំងអស់ទោះបីជាមិនទាន់ចេះអានអក្សរស្រួលបួលក៏ដោយ ។

ចំពោះតួអង្គ Wednesday ត្រូវបានផ្លាស់ប្ដូរតារាសម្ដែងជារឿយៗរហូតដល់ឆ្នាំ ២០២២ នេះគឺសម្ដែងដោយកញ្ញា Jenna Ortega សម្រាប់ចាក់ផ្សាយក្នុង Netflix និងទទួលបានការគាំទ្រជាច្រើនគួរឲ្យកត់សម្គាល់ ។
ខណៈឈុតឆាក Wednesday ២០២២ រាំទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើននៅក្នុងបណ្ដាញសង្គម ឈុតឆាករាំរបស់អ្នកស្រី Lisa ក៏ទទួលបានចំណាប់អារម្មណ៍មិនតិចដែរនៅលើ Youtube គឺមានអ្នកទស្សនាដល់ទៅ ៩ លាននាក់ឯណោះ ៕

ប្រែសម្រួល ៖ វារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ