Connect with us

ជីវិតកម្សាន្ដ

Jennie រងពាក្យរិះគន់កប់មាត់ថា ជាមនុស្សខ្វះសុជីវធម៌

បានផុស

នៅ

Jennie សមាជិកក្រុម BLACKPINK ត្រូវមហាជនរិះគន់កប់មាត់ ក្រោយពេលដែលនាងបង្ហាញអាកប្បកិរិយាខ្វះសុជីធម៌ នៅអាកាសយានដ្ឋានទីក្រុងប៉ារីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី Jennie ​បញ្ចប់​ការ​ប្រគំតន្ត្រី​ នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង នាងបានរៀបចំធ្វើដំណើរទៅកូរ៉េខាងត្បូងវិញ។ នៅឯព្រលានយន្តហោះ ​ទស្សនិកជន និងអ្នកកាសែតយ៉ាងកកកុញបានរង់ចាំសមាជិក BLACKPINK រូបនេះ ដើម្បីស្វាគមន៍ និងជូនដំណើរនាង។ ក្នុងពេលជាមួយគ្នានោះ ​Jennie ស្រាប់តែទទួលរងពាក្យរិះគន់ខ្លាំងៗថា នាងជាមនុស្សវាយឬក ដោយមិនចេះស្វាគមន៍ហ្វូងមនុស្ស។

តាមរយៈវីដេអូឃ្លីបមួយដែលផ្សព្វផ្សាយនៅលើអ៊ីនធឺរណិត គេឃើញ Jennie ព្យាយាមគេចភ្នែក និងការសួរសុខទុក្ខពីហ្វូងមនុស្ស ដោយនាងពាក់ម៉ាស និងយកកន្សែងបង់ក បាំងមុខយ៉ាងជិត ហើយព្យាយាមដើរចូលរថយន្តយ៉ាងរហ័ស។ ដោយសារអាកប្បកិរិយានេះ Jennie ត្រូវប្រព័ន្ធផ្សព្វផ្សាយបង្ហាញការមិនពេញចិត្តជាខ្លាំង ដោយពួកគេនិយាយថា ​នាងគួរតែសម្ដែងការគោរព និងភាពរាក់ទាក់ជាងនេះទៅកាន់មហាជន។

ភ្លាមៗអ្នក​និយម​លេង​អ៊ីនធឺណិត​​ នាំគ្នាចេញមុខ​ការពារ​ Jennie យ៉ាងកុះករ ដែលពួកគេជាច្រើនលើកឡើងថា មុនពេលចូលរថយន្ត Jennie បានសំពះស្វាគមន៍​អ្នក​ដែល​មាន​វត្តមាននៅទីនោះរួចអស់ហើយ ថែមទាំងបានថតរូបជាមួយអ្នកគាំទ្រទៀតផង។​ អ្នកខ្លះទៀតនិយាយថា ពេលវេលានៅព្រលានយន្តហោះពិតជាខើចណាស់ ដូច្នេះ Jennie មិនអាចស្វាគមន៍គ្រប់គ្នាអស់នោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រូបរាងថ្មីរបស់ Song Hye Kyo អ្នកគាំទ្រទប់សរសើរសម្រស់មិនបាន

ចុចអាន៖ តារា Kpop ៥រូប ប្រើវិធីតមអាហារដ៏គ្រោះថ្នាក់ ប៊ិះនឹងត្រូវគេងពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៩ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម