Connect with us

ជីវិតកម្សាន្ដ

ខួបកំណើតឆ្នាំនេះ Rosé ត្រូវអ្នកគាំទ្រប្រារព្ធពិធីឱ្យពេលកំពុងសម្ដែងលើឆាកនៅ ​អារ៉ាប់រួម

បានផុស

នៅ

កំលុងប្រគំតន្ត្រីទេសចរណ៍ពិភពលោក “BORN PINK” នៅទីក្រុង អាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម តារាចម្រៀង Rosé សមាជិកក្រុម BLACKPINK ត្រូវបានសមាជិក និងអ្នកគាំទ្រ Surprise ខួបមុនថ្ងៃកំណើត នៅលើឆាកយ៉ាងរំភើប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតខួបកំណើតរបស់ Rosé គឺចំថ្ងៃទី១១ ខែកុម្ភៈ ឯណោះទេ​ ប៉ុន្តែពេលកំពុងសម្ដែង នៅឯទីក្រុង អាប៊ូដាប៊ី កាលពីម្សិលមិញនេះ BLINKs បានទិញនំខេកជូននាងយ៉ាងពិសេស ដើម្បីប្រារព្ធខួបកំណើតឱ្យជាមុន ហើយពួកគេរាប់ពាន់នាក់ដែលនៅក្នុងការប្រគំតន្ត្រីផ្ទាល់បាននាំគ្នាច្រៀងជូនពរនាងយ៉ាងកងរំពង។

BLINKs ដែលនៅឯទីក្រុង អាប៊ូដាប៊ី មានការរំភើបជាខ្លាំងក្នុងការប្រារព្ធខួបកំណើតឱ្យ Rosé ដោយពួកគេបានធ្វើឱ្យនាងភ្ញាក់ផ្អើលជាមួយនឹងនំខេកបីជាន់ដ៏ស្រស់ស្អាត ដែលវាត្រូវបានជួយតុបតែងដោយសមាជិកទាំង៣។ ក្នុងពេលជាមួយគ្នានោះ Rosé ក៏បានបង្ហាញក្ដីរំភើបរបស់នាងទៅកាន់អ្នកគាំទ្រអារ៉ាប់រួមផងដែរ ដោយនាងបានថ្លែងអំណរគុណពួកគេយ៉ាងកក់ក្ដៅ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jennie រងពាក្យរិះគន់កប់មាត់ថា ជាមនុស្សខ្វះសុជីវធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម