ជីវិតកម្សាន្ដ
តារាកំពូលៗ ១០ រូបដែលជោគជ័យខ្លាំងលើអាជីព តែមានប្រវត្តិបោះបង់ចោលសាលា
មិនចាំបាច់ទាល់តែមានសញ្ញាបត្រ ទើបអាចក្លាយជាមនុស្សជោគជ័យទេ។ បុគ្គលល្បីល្បាញមួយចំនួនរៀននៅសាលារដ្ឋ មួយចំនួនរៀននៅផ្ទះ ហើយមួយចំនួនផ្សេងទៀតបានបោះបង់ការសិក្សាទាំងមិនទាប់វិទ្យាល័យស្រួលបួលផង។ អ្វីដែលសំខាន់ពួកគេបានខិតខំដុសខាត់សមត្ថភាពដែលពួកគេមាន ដោយការយកចិត្តទុកដាក់ដើម្បីសម្រេចគោលបំណងរបស់ខ្លួនដោយខានតែបាន។
ជាក់ស្ដែងតារាល្បីៗលំដាប់ពិភពលោក ១០ រូបនេះ ទទួលជោគជ័យខ្លាំងក្នុងអាជីពរបស់ខ្លួន ប៉ុន្តែពួកគេជាមនុស្សដែលធ្លាប់បោះបង់ការសិក្សាទាំងវ័យក្មេង។
ជានរណាខ្លះ?
១. តារាសម្ដែង Jennifer Lawrence

Jennifer Lawrence ឈប់រៀននៅអនុវិទ្យាល័យពេលខ្លួនមានអាយុ ១៤ ឆ្នាំ។ បន្ទាប់ពីទុកសៀវភៅប៊ិកចោល នាងសម្រេចចិត្តចាប់អាជីពជាអ្នកសម្តែង រហូតក្លាយជាតារាហូលីវូដជួរមុខមល់ទល់បច្ចុប្បន្ន។
២. តារាចម្រៀង និងអ្នកនិពន្ធ Harry Styles

Harry បោះបង់ចោលការសិក្សានៅវិទ្យាល័យពេលលោកមានវ័យ ១៦ ឆ្នាំ។ ក្រោយមកនាឆ្នាំ ២០១០ លោកចូលប្រឡងក្នុងកម្មវិធី The X Factor និងបានបង្កើតក្រុមចម្រៀង One Direction ដោយជោគជ័យផងដែរ។
៣. តារាចម្រៀង Rihanna

Rihanna ឈប់រៀននៅវិទ្យាល័យតាំងពីអាយុ ១៦ ឆ្នាំ ហើយបានផ្លាស់ទៅរស់នៅអាមេរិកនៅពេលនាងមានអាយុ ១៧ ឆ្នាំ។ ទៅដល់ទីនោះ នាងចុះកុងត្រាតន្រ្តីជាមួយនឹងផលិតកម្ម Def Jam ហើយរហូតនឹងពេលនេះម្ចាស់បទ Diamond បានក្លាយជាតារាចម្រៀងជើងចាស់ដ៏មានប្រជាបប្រិយភាពមួយរូប។
៤. តារាសម្ដែង Robert Downey Jr.

កាលនៅរៀន Downey មិនមែនជាសិស្សពូកែក្នុងថ្នាក់ទេ ដូច្នេះឪពុករបស់លោកបានផ្តល់ជម្រើសឲ្យរើស២គឺ ឈប់រៀនឬរកការងារធ្វើ ហើយលោកក៏សម្រេចបោះបង់ការសិក្សាចោលនៅអាយុ ១៥ ឆ្នាំតែម្ដង។ ប៉ុន្តែសព្វថ្ងៃ តួឯក ស៊េរីភាពយន្ត Avenger រូបនេះ ត្រូវបានមហាជនស្គាល់ទូទាំងពិភពលោក និងបានក្លាយជាផលិតករមួយរូបផងដែរ។
៥. តារាទូរទស្សន៍ Simon Cowell

Simon ឈប់រៀនខណៈលោកមានអាយុ ១៦ ឆ្នាំ ព្រោះជីវភាពមិនអំណោយផល។ ចោលសាលាភ្លាម លោកចូលធ្វើការជាអ្នកហាត់ការឲ្យផលិតកម្មតន្រ្តី EMI Music Publishing។ កន្លែងនោះហើយ ជាទីចាប់ផ្តើមអាជីពជោគជ័យរបស់លោក រហូតបច្ចុប្បន្ន Simon ជាគណកម្មការកម្មវិធីទូរទស្សន៍ល្បីៗទាំងនៅអាមេរិក និងអង់គ្លេស។
៦. តារាសម្ដែង Keanu Reeves

យោងតាមបទសម្ភាសន៍ជាមួយ Daily Mail បានឲ្យដឹងថា Keanu ឈប់រៀនតាំងពីអាយុ ១៧ ឆ្នាំដោយសារតែលោកមិនដែលចូលរៀន ព្រោះមានទំនាស់ជាមួយបុគ្គលិកនិងនាយកសាលា។ ទោះយ៉ាងណា តារាសម្ដែងកាណាដារូបនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើវិស័យភាពយន្តពាសពេញពិភពលោក។
៧. តារាសម្ដែង John Travolta

Travolta បានឈប់រៀននៅអាយុ ១៦ ឆ្នាំ ដើម្បីផ្លាស់ទៅរស់នៅញូវយ៉ក។ ក្រោយទៅដល់ទីនោះ លោកបានចូលប្រឡូកការងារពេញម៉ោងជាតារាម៉ូឌែល និងតារាសម្ដែង រហូតមានកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃ។
៨. តារាចម្រៀង Katy Perry

Katy ឈប់រៀននៅអាយុ ១៥ ឆ្នាំ ដោយសារនាងចង់ក្លាយជាតារាចម្រៀង។ ម្ចាស់បទ Roar រូបនេះនិយាយថា គ្រួសារនាងឧស្សាហ៍ផ្លាស់ទីលំនៅ ដូច្នេះនាងក៏ប្ដូរសាលាញឹកញាប់។ ពេលខ្លះនាងត្រូវរៀនក្នុងវិហារផងដែរ។ ជីវិតសិក្សារបស់នាង មិនស្គាល់អ្វីដែលហៅថា សាលាពិតប្រាកដទេ។ យ៉ាងមិញ Katy ពេលនេះ ក្លាយជាតារាចម្រៀង Pop ក្នុងដួងចិត្តមហាជនស្ទើរពេញពិភពលោក។
៩. តារាសម្ដែង Nicole Kidman

Nicole ឈប់រៀនដើម្បីប្រឡូកអាជីពជាតារាសម្ដែង ក្នុងវិស័យភាពយន្តតាំងពីអាយុ ១៦ ឆ្នាំ។ មកដល់ឆ្នាំ ២០២១ នេះនាងជាតារាសម្ដែងស្រីស៊ីថ្លៃលំដាប់ទី ១ ក្នុងវិស័យហូលីវូដ។
១០. តារាសម្ដែង Tom Cruise

Tom Cruise ឈប់រៀនតាំងពីនៅវិទ្យាល័យ រួចចូលធ្វើការជាតារាសម្តែងនៅទីក្រុងញូវយ៉ក ។ លោកធ្លាប់ទទួលបានពានរង្វាន់កិត្តិយសជាច្រើនរួមមានពានរង្វាន់ Golden Globe និងពានរង្វាន់៣ពីកម្មវិធីប្រគល់ពានរង្វាន់ Academy Awards ។ Tom ក៏ជាតារាសម្ដែងម្នាក់ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ តារាល្បីៗទាំងនេះនៅតែអស្ចារ្យ ទោះឈានចូលដល់វ័យ ៨០ ឆ្នាំប្លាយហើយក៏ដោយ
ចុចអាន៖ មកស្គាល់ការងារដំបូងៗនៃកំពូលតារាទាំងនេះមុនពេលបានល្បីល្បាញ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត