ជីវិតកម្សាន្ដ
បណ្ដាញសង្គមទម្លាយរូបថតស្វាមី Chompoo និង តារាស្រីកំពុងផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍
បើទោះបីជាមិនទាន់បានដឹងការពិតនៅឡើយ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនកំពុងតែជីកកកាយពីតារាសម្ដែងស្រី Tan Thanatcha Janngam ក្រោយនាងជាប់ពាក់ព័ន្ធថាជាស្រីលួចលាក់ និងតែងណាត់ជួបគ្នានៅផ្ទះមួយកន្លែងដោយសម្ងាត់ទៀតផង។

ដោយឡែកកាលពីម្សិលមិញនេះ បណ្ដាញអ៊ីនធឺណិតបានជីកកកាយរូបភាពរបស់អ្នកជំនួញហៃសូ Knot Wisarut និងតារាស្រី Tan Thanatcha អង្គុយនៅតុអាហាររួមគ្នា ដោយមានមិត្តភ័ក្ដិជាច្រើនទៀតនៅជាមួយគាត់ទាំងឪពុក Knot ខណៈស្វាមី Chompoo បែរអង្គុយដាច់ពីគ្នាប៉ុណ្ណោះ។

ទោះជាយ៉ាងណា មហាជនជាច្រើនបានចូលទៅបញ្ចេញមតិថា គូនេះប្រហែលជាស្គាល់គ្នាជាបងប្អូនបង្កើត កុំចេះតែសន្និដ្ឋានផ្ដេសផ្ដាស ឬប្រសិនបើគ្មានភស្តុតាងនោះទេ វាជាការចោទប្រកាន់ទាំងការពិតមិនទាន់មានអ្នកណាបកស្រាយឡើយ។ ដូច្នេះ មានតែរង់ចាំស្ដាប់ការពិតពីភាគីទាំងសងខាងសិន និងចាំអ្នកម្ដាយកូន៣ Chompoo ធ្វើសន្និសីទកាសែតឲ្យបានលម្អិតជាងនេះ។

គិតមកដល់ពេលនេះបន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមថាស្វាមី Chompoo លួចលាក់មានផ្ទះណាត់ជួបស្រីស្នេហ៍ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាំគ្នាចូលទៅបញ្ចេញមតិលើគណនីផ្ទាល់ខ្លួនរបស់ភាគីសងខាង ដើម្បីបញ្ចាក់ការពិត។ប៉ុន្តែងាកទៅអ្នកជំនួញប្រាក់លាន Knot Wisarut ល្បីថាថាកំពុងលួចលាក់ក្បត់ចិត្តភរិយាពាសពេញបណ្ដាញសង្គមក្នុងប្រទេសថៃក្ដី ក៏សេដ្ឋីរូបនេះហាក់មិនបានខ្វល់ចិត្តសូម្បីតែបន្តិចណាឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះចចាមអារ៉ាមថា ស្វាមីសេដ្ឋីក្បត់ចិត្ត Chompoo ខណៈភរិយាកំពុងនៅបារាំង
ចុចអាន៖មិនខ្វល់ចចាមអារ៉ាមថាផិតក្បត់ភរិយា ស្វាមីហៃសូរបស់ Chompoo បង្ហោះរូបធ្វើមិនដឹង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា