Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍ អ្នកជិតស្និទ្ធតារាស្រី Tan ចេញមកទម្លាយការពិត

បានផុស

នៅ

បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមថាពាក់ព័ន្ធនឹងស្វាមីរបស់ Chompoo Araya អ្នក​ជិតស្និត​ជា​មួយ​តារាសម្ដែង​ Tan Thanatcha បានចេញមុខ​បដិសេធ​ និងព្រមាន​បុគ្គល​បញ្ចេញ​មតិ​ផ្ដេសផ្ដាស​ថា ​កុំ​ចេះ​តែ​និយាយដោយគ្មានភស្តុតាង​ច្បាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែទ្រាំមិនបាន​នឹងការ​បញ្ចេញ​មតិ​អាក្រក់ៗ​ដោយ​ភ្ជាប់​រូប Tan Thanatcha ជាមួយគូស្នេហ៍​ Knot Wisarut-Chompoo ពេលនេះ​ប្រភព​ជិតស្និទ្ធ​តារា​សម្ដែង​រូបនេះ ស្រាប់​តែ​ទម្លាយ​ពី​ទំនាក់ទំនង​​របស់ស្វាមី Chompoo​ ឲ្យ​មនុស្ស​គ្រប់គ្នា​បាន​ដឹងថា “ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ក្នុង​នាម​ជា​អ្នក​ខាងក្នុង ខ្ញុំ​ជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្គាល់​ស្វាមី Chompoo។ ខ្ញុំនឹងនិយាយថានេះគឺជារឿងមិនសម​ហេតុផលទាល់តែសោះ! គ្រប់យ៉ាងសុទ្ធតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ តាមពិតនោះគឺគាត់​ជាគ្រូបង្វឹកនៅក្នុងក្លឹបហាត់ប្រាណរបស់ស្វាមី Chompoo អ្នកអាចមើលឃើញថា គាត់តែងចុចឡាចលើរូបភាពនីមួយៗ​ គាត់ចូលចិត្តមនុស្សគ្រប់រូប និងតែងចុចលើគ្រប់រូបភាពទាំងអស់។ ដោយសារតែគាត់ជាចៅហ្វាយដ៏គួរឲ្យស្រឡាញ់ និងមើលថែទាំបុគ្គលិកទាំងអស់។ ក្នុង​ន័យ​នេះ​ សូម​រំលឹក​អ្នក​និយម​លេង​អ៊ីនធឺណិត ឲ្យចេះប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រុងប្រយ័ត្នបំផុត”។

ត្បិត​ថា​មាន​ការ​បកស្រាយ​ពី​ប្រភព​ជិតស្និទ្ធ​ក្ដី​ តែ​យ៉ាងណា​បណ្ដាញ​អ៊ីនធឺណិត​កំពុង​សម្រុក​ជីកកកាយ​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់។ ជា​ពិសេស​នោះ​គឺ​គ្រប់​រូបភាព​ដែល​តារា​ស្រី Tan Thanatcha បង្ហោះ​លើ IG ខណៈអ្នក​ជំនួញ​ប្រាក់​លាន Knot Wisarut​ តែងតែ​រីអែក​ជា​បេះដូង​ ហាក់​បង្ហាញ​ពី​ការ​ពេញចិត្ត​លើ​រូប​នាង​ជា​ខ្លាំងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បណ្ដាញសង្គមទម្លាយរូបថតស្វាមី Chompoo និង តារាស្រីកំពុងផ្ទុះចចាមអារ៉ាមជាស្រីស្នេហ៍

ចអាន៖ផ្ទុះចចាមអារ៉ាមថា ស្វាមីសេដ្ឋីក្បត់ចិត្ត Chompoo ខណៈភរិយាកំពុងនៅបារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម